ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃកម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះកិច្ចប្រជុំវិស័យសន្តិសុខជាមួយឡាវ និងវៀតណាម
បើគ្មានការប្រែប្រួលទេនោះ ក្រសួងមហាផ្ទៃកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាមួយឡាវ និងវៀតណាម ពាក់ព័ន្ធនឹងវិស័យសន្តិសុខ ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការត្រៀមរៀបចំកិច្ចប្រជុំត្រីភាគី លើកទី២នេះ។

យោងតាមរបាយការណ៍លោកឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការក្រសួងមហាផ្ទៃ កិច្ចប្រជុំនេះ នឹងមានការចូលរួមពីលោកនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ និងឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម។

បើតាមឧត្តមសេនីយ៍ឯក ផាត សុផានិត កម្មវិធីសំខាន់នាឱកាសកិច្ចប្រជុំនោះ មានជាអាទិ៍ ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារទ្វេភាគីដាច់ដោយឡែករវាងប្រមុខក្រសួងមហាផ្ទៃកម្ពុជា ជាមួយរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ និងរវាងប្រមុខក្រសួងមហាផ្ទៃកម្ពុជា ជាមួយរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម។ ក្រៅពីនេះ គឺកិច្ចប្រជុំត្រីភាគី និងជំនួបសម្ដែងការគួរសម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
គួររម្លឹកថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកម្ពុជា-ឡាវ-វៀតណាម លើកទី១ បានធ្វើឡើងនៅប្រទេសវៀតណាម។ កិច្ចប្រជុំនេះនឹងផ្តល់ឱកាសឱ្យភាគីទាំង៣បានផ្លាស់ប្តូរយោបល់គ្នាទៅលើការពង្រឹងប្រសិទ្ធភាពការអនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំកំពូល ពិសេសលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការថែរក្សាតំបន់ព្រំដែនសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ព្រមទាំងធានាសន្តិសុខ និងសណ្តាប់ធ្នាប់ប្រទេសរៀងខ្លួន និងក្នុងតំបន់៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


