កីឡា
ស្មាត់ជំនាន់ក្រោយរបស់ ប្រេស៊ីល Darlan Souza កំពុងធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ខ្លាំង
អ្នកលេងតួនាទីស្មាត់វ័យ ២៣ ឆ្នាំរបស់ក្រុមបាល់ទះជម្រើសជាតិ ប្រេស៊ីល កីឡាករ Darlan Souza បានបង្ហាញសមត្ថភាពលេចធ្លោខ្លាំងគួរឱ្យកត់សម្គាល់ ក្នុងព្រឹត្តិការណ៍បាល់ទះកម្រិតពិភពលោក FIVB Men’s Volleyball Nations League ឆ្នាំ ២០២៥។

Darlan Souza បានជាប់ជម្រើសជាតិក្រុមធំរបស់ ប្រេស៊ីល តាំងពីឆ្នាំ ២០២២ មកម្ល៉េះ ដែលពេលនោះគេមានវ័យ ២០ ឆ្នាំគត់ ប៉ុន្តែរូបគេហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតអំឡុងការប្រកួតពាន FIVB Men’s Volleyball Nations League ឆ្នាំ ២០២៥។
Darlan Souza ត្រូវបានចាប់អារម្មណ៍កាន់តែខ្លាំង បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យតាមរយៈការវាយផ្តាច់រកពិន្ទុឱ្យក្រុមនា ៤ ប្រកួតចុងក្រោយក្នុងសប្តាហ៍ទី ៣ ពោលគឺការប្រកួតដែល ប្រស៊ីល យកឈ្នះ អាហ្សង់ទីន ៣ សិតទល់នឹង ១, ជប៉ុន ៣ សិតទល់នឹង ០, តួកគី ៣ សិតទល់នឹង ១ និងការប្រកួតចុងក្រោយយកឈ្នះលើក្រុម អាល្លឺម៉ង់ ៣ សិតទល់ ១។ ក្រោយបញ្ចប់ការប្រកួតជុំដំបូងទាំង ៣ សប្តាហ៍នេះ Darlan Souza ឈរនៅលេខរៀងទី ២៤ ជាកីឡាករដែលរកពិន្ទុឱ្យក្រុមច្រើនជាងគេ ពោលគឺចំនួន ១០២ ពិន្ទុ។

Darlan Souza រាប់បានជាធនធានជំនាន់ក្រោយដ៏សំខាន់ម្នាក់របស់ ប្រេស៊ីល ដែលក្រុមមហាអំណាចបាល់ទះមួយប្រចាំទ្វីប អាមេរិកខាងត្បូង និងពិភពលោក។ រូបគេមានសមត្ថភាពពិសេសត្រង់ហក់បានខ្ពស់ ការវាយផ្តាច់រកពិន្ទុក៏កម្រខូច ហើយបន្ថែមពីនេះទៀតគឺ ការវាយសេវាធ្ងន់។

អ្នកលេងតួនាទីស្មាត់វ័យ ២៣ ឆ្នាំ កម្ពស់ ១.៩៣ ម៉ែត្ររូបនេះ បច្ចុប្បន្នកំពុងតែលេងនៅក្លិប Rana Verona នៃលីគបាល់ទះ អ៉ីតាលី ដែលជាលីគដ៏ធំមួយរបស់ពិភពលោក។ ដោយឡែកសមិទ្ធផលជាមួយក្រុមជម្រើសជាតិ ប្រេស៊ីល វិញ រូបគេធ្លាប់ជួយឱ្យក្រុមមួយនេះឈ្នះមេដាយសំរឹទ្ធពិភពលោក World Championships ឆ្នាំ ២០២២, មេដាយមាសក្នុងព្រឹត្តិការណ៍ Pan American Games ឆ្នាំ ២០២៣ និងមេដាយប្រាក់ Pan American Cup ឆ្នាំ ២០២៣។

គួរឱ្យដឹងថា ព្រឹត្តិការណ៍ FIVB Men’s Volleyball Nations League បានបញ្ចប់ការប្រកួតជុំដំបូងដោយ ប្រេស៊ីល បានកក់កៅអីឡើងមកកាន់វគ្គ ៨ ក្រុមចុងក្រោយ ប៉ះក្រុមបាល់ទះជម្រើសជាតិ ចិន នៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៥៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


