ព័ត៌មានអន្ដរជាតិ
យានយន្តបញ្ចេញផ្សែងខ្មៅនៅ ថៃ ត្រូវពិន័យជាទឹកប្រាក់ ១៨៣ដុល្លារ
នាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថានរបស់ប្រទេសថៃ (PCD) មានគោលបំណងកាត់បន្ថយការបំពុលខ្យល់ PM2.5 ប្រមាណ ២៥% ដោយការដាក់ពិន័យជាអតិបរមាក្រោមច្បាប់ចរាចរណ៍ លើអ្នកបើកបរណាដែលបញ្ចេញផ្សែងខ្មៅ បណ្តាលមកពីពួកគេថែទាំយានយន្តមិនល្អ។

យោងតាមប្រធាន PCD លោក Attaporn Charoenchansa បានឲ្យដឹងថា នាយកដ្ឋានបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប៉ូលិសថៃ និងនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដើម្បីអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ក្នុងគោលបំណងទប់ស្កាត់ការបំពុល។
ផ្សែងខ្មៅ ជាពិសេសចេញពីម៉ាស៊ីនម៉ាស៊ូត ត្រូវបានគេជឿថា បង្កើតបានប្រហែលមួយភាគបួននៃការបំពុលខ្យល់នៅក្នុងតំបន់ទីក្រុង។

លោកបានប្រាប់អ្នកសារព័ត៌មានថា “ការផាកពិន័យជាអតិបរមាចំនួន ៦,០០០ បាត (១៨៣ដុល្លារ) និងការដកហូតអាជ្ញាប័ណ្ណ នឹងត្រូវអនុវត្តចំពោះអ្នកដែលប្រព្រឹត្តល្មើសនឹងច្បាប់”។

លោក Attaporn និយាយថា នាយកដ្ឋាន និងដៃគូរបស់ខ្លួន បានត្រួតពិនិត្យរថយន្តជាង ២៥,០០០ គ្រឿងរួចហើយក្នុងឆ្នាំនេះ ហើយបានរារាំងរថយន្តចំនួន ១០០ គ្រឿងពីការប្រើប្រាស់រហូតដល់ម៉ាស៊ីនរបស់ពួកគេត្រូវបានជួសជុល ដូច្នេះពួកគេមិនបញ្ចេញផ្សែងខ្មៅទៀតទេ។

នៅឆ្នាំក្រោយ ច្បាប់ចរាចរណ៍នឹងត្រូវបានពង្រឹងបន្ថែមទៀត ដូច្នេះយានយន្តដែលបញ្ចេញផ្សែងខ្មៅ ៣០% ឬច្រើនជាងនេះ នឹងត្រូវពិន័យ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bangkok Post
ចុចអាន៖ អាមេរិក និង ចិន នៅតែបដិសេធមិនបញ្ចប់ការខួងយកប្រេង និងឧស្ម័ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
សន្តិសុខសង្គម៧ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


