ព័ត៌មានអន្ដរជាតិ
អាមេរិក និង ចិន នៅតែបដិសេធមិនបញ្ចប់ការខួងយកប្រេង និងឧស្ម័ន
កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការខួងយកប្រេង និងឧស្ម័នកំពុងទទួលបានភាពទាក់ទាញនៅឯសន្និសីទកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP26 របស់ UN នៅចក្រភពអង់គ្លេស ខណៈរដ្ឋាភិបាលចំនួន ១០ បានចូលរួមជាមួយសម្ព័ន្ធអន្តរជាតិថ្មីមួយ ដែលមានបំណងបញ្ចប់ការផលិតនៅក្នុងទឹកដីរបស់ពួកគេ ។

ប្រទេសបារាំង អៀរឡង់ និងទីក្រុង Quebec របស់ប្រទេសកាណាដា ស្ថិតក្នុងចំណោមអ្នកដែលបានចូលរួមសម្ព័ន្ធ Beyond Oil and Gas Alliance កាលពីថ្ងៃសុក្រ ។ ក្រុមនេះត្រូវបានបង្កើតឡើងដោយប្រទេសកូស្តារីកា និងដាណឺម៉ាកកាលពីដើមឆ្នាំនេះ ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងថាមពលកូស្តារីកា Andrea Meza Murillo បានអំពាវនាវឲ្យប្រទេសនានាមានភាពក្លាហាន និងទទួលយកសកម្មភាពជាក់ស្តែងទាំងអស់ ។

លោក Murillo បញ្ជាក់ថា សមាជិកទាំងអស់នឹងកំណត់កាលបរិច្ឆេទដើម្បីបញ្ចប់ការជីកយករ៉ែ និងឧស្ម័នធម្មជាតិ និងចាត់វិធានការកាត់បន្ថយការផលិតបន្ថែម ។
ទន្ទឹមនោះ ពួកគេក៏នឹងលើកទឹកចិត្តប្រទេសផ្សេងទៀតឲ្យចូលរួមចលនានេះដែរ ។ ប៉ុន្តែរហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក ជប៉ុន ចិន និងប្រទេសផលិតប្រេងសំខាន់ៗភាគច្រើនបានបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ សេតវិមាន បញ្ជាក់ពេលវេលា និងបញ្ហាដែលត្រូវលើកឡើងក្នុងកិច្ចប្រជុំរវាងលោក Biden និងលោក Xi
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


