សុខភាព
ធ្លាប់ដេកហៀរទឹកមាត់អត់? នេះជាមូលហេតុ និងវិធីបំបាត់
ការដេកហៀរទឹកមាត់ កើតឡើងនៅពេលទឹកមាត់មានបរិមាណច្រើន នៅក្នុងមាត់ ហើយគ្រប់គ្នា អាចមានបញ្ហានេះ យូរៗម្តង។ ប៉ុន្ដែបើការហៀរទឹកមាត់នេះ កើតឡើងជាទៀងទាត់ និងច្រើន វាអាចជាសញ្ញានៃការវិវត្តជំងឺ ឬរាងកាយយើងដំណើរការមុខងារខុសប្រក្រតី។
១. ហេតុអ្វីបានយើងដេកហៀរទឹកមាត់?

ពេលយើងដេក សាច់ដុំផ្ទៃមុខរបស់យើង ក៏មិនដំណើរការដែរ ហើយនៅពេលទឹកមាត់មានបរិមាណពេញក្នុងមាត់ វាចាប់ផ្ដើមហៀរចេញមកខាងក្រៅ។ នេះក៏ដោយសារសាច់ដុំផ្ទៃមុខផងដែរ ដែលធ្វើឲ្យមាត់ចំហ។ អ៊ីចឹងហើយ បានជាពេលភ្ញាក់មក យើងឃើញខ្នើយសើម។
ការហៀរទឹកមាត់ច្រើន អាចជាសញ្ញា នៃជំងឺប្រព័ន្ធសរសៃប្រសាទ ឬបណ្ដាលមកពីការស្ទះសំបោរ។ អ្នកហៀរទឹកមាត់ ក៏អាចបណ្ដាលមកពីបញ្ហាសុខភាពជាច្រើនទៀតផងដែរ ដូចជា ជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។
២. តើយើងអាចបំបាត់បញ្ហានេះ ដោយវិធីណា?
– សម្អាតប្រហោងច្រមុះ
មូលហេតុមួយ នៃការដេកហៀរទឹកមាត់ បណ្ដាលមកពីការស្ទះនៅក្នុងច្រមុះ ដែលធ្វើឲ្យយើងដកដង្ហើមតាមមាត់ និងធ្វើឲ្យហៀរទឹកមាត់។ ដូច្នេះ ការសម្អាតសំបោរនៅក្នុងប្រហោងច្រមុះ អាចជួយមិនឲ្យដេកហៀរទឹកមាត់បាន។ ការមុជទឹកក្តៅ ក៏ជួយសម្អាតច្រមុះ និងធ្វើឲ្យដកដង្ហើមស្រួលផងដែរ នៅពេលយប់។ យើងក៏អាចប្រើផលិតផលផ្សេងទៀត ដើម្បីសម្អាតប្រហោងច្រមុះផងដែរ។
– ផ្លាស់ប្ដូរទម្លាប់គេង

ការដេកហៀរទឹកមាត់ អាចបណ្ដាលមកពីទម្លាប់ដេកផ្កាប់មុខ ដែលធ្វើឲ្យទឹកមាត់ហៀរចេញមកខាងក្រៅ ដូច្នេះយើងគួរទម្លាប់ដេកផ្ងាវិញ ព្រោះឥរិយាបទបែបនេះ មិនធ្វើឲ្យហៀរទឹកមាត់ចេញក្រៅទេ ទោះបីមានការផលិតទឹកមាត់ជាច្រើន។ ការដេកលើខ្នើយខ្ពស់ ក៏ជួយមិនឲ្យហៀរទឹកមាត់ផងដែរ។
– ពិនិត្យបញ្ហាគេងមិនដកដង្ហើម (Sleep Apnea)
គេងមិនដកដង្ហើម ជាបញ្ហាមិនប្រក្រតី ដែលមនុស្សម្នាក់ មានដំណើរការដកដង្ហើមមិនស្រួល។ វាបណ្ដាលឲ្យរំខានការគេង ភ្ញាក់កណ្ដាលយប់ អស់កម្លាំង និងងងុយគេងសឹងពេញមួយថ្ងៃ។ ហើយការហៀរទឹកមាត់ និងស្រម៉ុក ជាសញ្ញាសំខាន់ នៃការកើតមានបញ្ហាគេងមិនដកដង្ហើម។ ប្រសិនសង្ស័យមានបញ្ហានេះ យើងត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គេងហៀរទឹកមាត់ អាចជាបញ្ហាសុខភាពត្រូវការការព្យាបាល
ចុចអាន៖ អនុវត្តគន្លឹះទាំងនេះ ធានាថានឹងបំបាត់ការគេងស្រមុក លែងរំខានដំណេកអ្នកជិតខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២១ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


