ជីវិតកម្សាន្ដ
ស្ថាបនិក MGI ចេញមុខឆ្លើយតបជាមួយអ្នកប្ដឹងផ្ដល់បវរកញ្ញា វៀតណាម
ម្ចាស់មកុដ Miss Grand International 2021 បវរកញ្ញា Nguyen Thuc Thuy Tien បាននិងកំពុងប្រឈមនឹងពាក្យបណ្ដឹងពីប្រជាជន ថៃ ពីបទ ប្រមាថជាតិ សាសនា និងព្រះមហាក្សត្រ។ នេះបើយោងតាមទំព័រហ្វេសប៊ុក ศูนย์รวมประชาชนปกป้องสถาบัน (Center for the People’s Defense Institute) របស់ថៃ ដែលបានបង្ហោះកាលពីថ្ងៃទី ០៦ ខែធ្នូ កន្លងទៅ ។

យ៉ាងណាមិញ រឿងហេតុដែលនាំឱ្យមានការខឹងសម្បារ ឈានដល់ការប្ដឹងបវរកញ្ញារូបនេះ មិនទាន់មានសារព័ត៌មានថៃណាមួយចេញផ្សាយជាផ្លូវការនោះទេ ខណៈមតិមហាជនបានលើកឡើងថា បញ្ហានេះកើតមកពីបវរកញ្ញាវៀតណាមបានប្រើសញ្ញាប្រឆាំងរដ្ឋាភិបាល ជាមួយនឹងការលើកដៃ ម្រាម៣។

សញ្ញាម្រាមដៃ៣ ជាសញ្ញាដែលត្រូវបានប្រជាជនថៃប្រើប្រាស់ជាញឹកញាប់ដើម្បីប្រឆាំងរដ្ឋាភិបាល និងទាមទារឱ្យនាយរដ្ឋមន្ត្រីចុះចេញពីតំណែង កំលុងពេលធ្វើបាតុកម្មនៅប៉ុន្មានខែកន្លងទៅ។

ក្រោយផ្ទុះការប្ដឹងផ្ដល់ទៅលើម្ចាស់មកុដ MGI 2021 ស្ថាបនិកនៃកម្មវិធី Miss Grand International លោក Nawat Itsaragrisil បានចេញមក Live បកស្រាយថា ការលើកដៃម្រាម៣ របស់បវរកញ្ញាតំណាងវៀតណាម ពុំមានចេតនា ប្រឆាំងខាងនយោបាយឡើយ។ ប្រធាន MGI រូបនេះបន្ថែមថា គ្រប់ម៉ាត់ដែលបវរកញ្ញា Nguyen Thuc Thuy Tien បាននិយាយនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ Top 10 គឺជាចេតនាបញ្ឈប់អំពើហិង្សាជាសកល ខណៈសញ្ញាម្រាមដៃ៣ មិនមែនមានតែថៃនោះទេដែលប្រើ នៅប្រទេសជាច្រើនទៀត ក៏តែងតែប្រើសញ្ញានេះដែរ ដើម្បីទាមទារលទ្ធិប្រជាធិបតី និងភាពយុត្តិធម៌ក្នុងសង្គម។

ក្រោយបញ្ចប់ការ Live លោក Nawat Itsaragrisil បានបង្ហោះវីដេអូខ្លីដែលបវរកញ្ញា Nguyen Thuc Thuy Tien បានធ្វើបទបង្ហាញនៅវគ្គផ្ដាច់ព្រ័ត្រ Top 10 នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន និងបានដាក់ Subtitle ជាភាសាថៃលើវីដេអូឃ្លីប ដើម្បីកុំឱ្យប្រជាជន ថៃ យល់ច្រឡំតទៅទៀត។ ក្នុងនោះលោកបានសរសេរថា “ឃ្លីបកាត់ និងបកប្រែរួចហើយ។ មេត្តាមកស្តាប់ ឱ្យយល់ផង”៕
អត្ថបទ៖ សន្យា
ចុចអាន៖ គ្រងតំណែងមិនបានប៉ុន្មានថ្ងៃ បវរកញ្ញា MGI 2021 ត្រូវប្រជាជន ថៃ ចោទប្ដឹង
ចុចអាន៖ ភាពលេចធ្លោ ៤ចំណុច នាំឱ្យបវរកញ្ញា វៀតណាម ដណ្ដើមបានមកុដ MGI 2021
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


