ជីវិតកម្សាន្ដ
ភាពលេចធ្លោ ៤ចំណុច នាំឱ្យបវរកញ្ញា វៀតណាម ដណ្ដើមបានមកុដ MGI 2021
ការប្រកួតប្រជែងសម្រស់ក្នុងវគ្គផ្តាច់ព័ត្រ Miss Grand International 2021 ត្រូវបានបញ្ចប់ទៅកាលពីរាត្រីថ្ងៃសៅរ៍ទី០៤ ខែធ្នូ នៅភូកេត ប្រទេសថៃ ដោយម្ចាស់មកុដប្រចាំឆ្នាំបានទៅលើបវរកញ្ញាតំណាង វៀតណាម កញ្ញា Tein Thuc Thuy Nguyen។

ក្រោយប្រកាសលទ្ធផល កញ្ញា Tein Thuc Thuy Nguyen ទទួលបានទាំងការគាំទ្រ និងការរិះគន់ ខណៈអ្នករិះគន់លើកឡើងថា បវរកញ្ញារូបនេះស៊ីខ្សែ និងមិនមានសមត្ថភាពពិតឡើយ។

ទោះយ៉ាងណា Tein Thuc Thuy Nguyen មិនមែនជាប់ជាម្ចាស់ជយលាភី ដោយសារនាងស៊ីខ្សែ ដូចពាក្យរិះគន់នោះទេ ប៉ុន្តែរូបសម្រស់ សមត្ថភាព និងទេពកោសល្យរបស់នាងទៅវិញទេ ដែលរុញច្រានបវរកញ្ញារូបនេះឱ្យដណ្ដើមបានមកុដកញ្ញាឯក។

ជុំវិញការរិះគន់ខាងលើ ពេលនេះ ស្ថាបនិកនៃកម្មវិធី Miss Grand International លោក Nawat Itsaragrisil បានចេញមកបកស្រាយហេតុផលមួយចំនួន ដែលនាំឱ្យកញ្ញា Tein Thuc Thuy Nguyen ក្លាយជាម្ចាស់មកុដឆ្នាំ ២០២១។

ស្ថាបនិក និងប្រធាននៃកម្មវិធី Miss Grand International រូបនេះ បញ្ជាក់ថា៖
១. បវរកញ្ញា Tein Thuc Thuy Nguyen មានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិ គ្មានការកែកុន វះកាត់មុខកាំបិតសូម្បីបន្តិចឡើយ។

២. នាងមានចំណេះដឹងខ្ពស់ សក្តិសមជាកំពូលស្ត្រីរបស់កម្មវិធី Miss Grand International។ បវរកញ្ញារូបនេះបានបញ្ចប់បរិញ្ញាបត្រ ផ្នែកបដិសណ្ឋារកិច្ច និងការគ្រប់គ្រង នៃសាកលវិទ្យាល័យជាតិ ទីក្រុងហូជីមិញ។ មិនតែប៉ុណ្ណោះ នាងចេះនិយាយដល់ទៅ ៤ភាសាគឺ វៀតណាម អង់គ្លេស ថៃ និងបារាំង។

៣. បវរកញ្ញា Tein Thuc Thuy Nguyen មានចរិតយាថ្លៃថ្នូ និងសហការល្អជាមួយក្រុម។ មុនចូលរួមការប្រកួត និង អំឡុងពេលប្រកួត នាងពិតជារៀបចំខ្លួនបានយ៉ាងល្អ ជាពិសេស នាងមានការសហការពីក្រុមការងាររបស់នាងនៅឯប្រទេសកំណើតផងដែរ។

៤. នៅវគ្គ Top 10 និង Top 5 នាងឆ្លើយសំណួរបានយ៉ាងល្អ និងនិយាយដោយភាពជឿជាក់ជាទីបំផុត។ ចំណែកក្នុងវគ្គនីមួយៗនៃការប្រកួតទាំងមូល នាងសុទ្ធតែធ្វើបានល្អ និងលេចធ្លោគ្រប់វគ្គទាំងអស់។

ចំណុចទាំងនេះហើយ ទើបបវរកញ្ញា Tein Thuc Thuy Nguyen ត្រូវបានជ្រើសរើសជាបវរកញ្ញាឯកប្រចាំកម្មវិធី Miss Grand International 2021 ដែលមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត ប៉ុន្តែនាងមានទាំងសមត្ថភាពពិត និងមានបុគ្គលិកលក្ខណៈគ្រប់លក្ខខណ្ឌដែលកម្មវិធីតម្រូវ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ដឹងសាវតារ Nguyen Thuc Thuy Tien ហើយ ពិតជាសក្ដិសមគ្រងមកុដ Miss Grand International
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


