ជីវិតកម្សាន្ដ
គ្រងតំណែងមិនបានប៉ុន្មានថ្ងៃ បវរកញ្ញា MGI 2021 ត្រូវប្រជាជន ថៃ ចោទប្ដឹង
ទើបតែគ្រងតំណែងជយលាភីឯកបានពីរថ្ងៃប Miss Grand International 2021 បវរកញ្ញា Nguyen Thuc Thuy Tien រងការចោទប្រកាន់ពីប្រជាជនថៃពីបទប្រមាថលើជាតិ សាសនា និងព្រះមហាក្សត្រ។
បើយោងតាមប្រភពពីផេកមួយរបស់ថៃឈ្មោះ ศูนย์รวมประชาชนปกป้องสถาบัน (Center for the People’s Defense Institute) បានឱ្យដឹងនៅថ្ងៃទី០៦ ខែធ្នូ នេះថា បវរកញ្ញា Nguyen Thuc Thuy Tien ដែលជាម្ចាស់មកុដ MGI 2021 ត្រូវបានមហាជនថៃ នាំគ្នាប្ដឹងពីបទប្រមាថជាតិ សាសនា ព្រះមហាក្សត្រ កំលុងធ្វើបទបង្ហាញនៅវគ្គផ្ដាច់ព្រ័ត្រ Top 10។
ប្រភពដដែល បន្ថែមថា វេលាម៉ោង ១០ព្រឹក នៅថ្ងៃទី៧ ខែធ្នូ ស្អែកនេះ ស្ថាប័នផ្សេងៗជាច្រេីននឹងជួបជាមួយបវរកញ្ញា Nguyen Thuc Thuy Tien នៅឯស្ថានទូត វៀតណាម ក្នុងប្រទេសថៃ ដើម្បីដោះស្រាយរឿងក្ដីក្ដាំនេះ។
យ៉ាងណាមិញ មកទល់នឹងពេលនេះ ខាងសាមីខ្លួន និងខាងស្ថាប័ន Miss Grand International ពុំទាន់ចេញមុខបកស្រាយអ្វី ពាក់ព័ន្ធនឹងការចោទប្រកាន់នេះនៅឡើយ។
គួរបញ្ជាក់ថា និមិត្តសញ្ញាម្រាមដៃ៣ ជានិមិត្តសញ្ញានៃការប្រឆាំងរដ្ឋាភិបាល ហើយទំនងមកពីសកម្មភាពនេះហើយដែលធ្វើឱ្យប្រជាជន ថៃ មួយចំនួនផ្ទុះការមិនពេញចិត្ត រហូតមានការប្ដឹងផ្ដល់៕
អត្ថបទ៖ សន្យា
ចុចអាន៖ ដឹងសាវតារ Nguyen Thuc Thuy Tien ហើយ ពិតជាសក្ដិសមគ្រងមកុដ Miss Grand International (មានវីដេអូ)
ចុចអាន៖ ភាពលេចធ្លោ ៤ចំណុច នាំឱ្យបវរកញ្ញា វៀតណាម ដណ្ដើមបានមកុដ MGI 2021
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស សុំឲ្យគ្រប់គ្នាអហោសិកម្ម
-
ចរាចរណ៍៣ ថ្ងៃ ago
ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់
-
ចរាចរណ៍១ សប្តាហ៍ ago
ករណីបុករះស្លាប់៤នាក់នៅស្ពានអាកាសឫស្សីកែវ មានម្នាក់ជានិស្សិតពូកែជំនាញស្ថាបត្យកម្ម និងនគរូបនីយវិទ្យា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន
-
ព័ត៌មានជាតិ៦ ម៉ោង ago
សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មន្រ្តីក្រសួងបកស្រាយវីដេអូរថភ្លើងបើកលើផ្លូវជាតិ ពលរដ្ឋសង្ស័យបើកខុសបច្ចេកទេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
តើទីក្រុងណា ស្ទះចរាចរណ៍ខ្លាំងជាងគេ នៅអាស៊ីអាគ្នេយ៍?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រូបភាពបុរសម្នាក់លើឆ្នេរ អង់គ្លេស ក្លាយជាព័ស្តុតាងថា បានឆ្លងភពចូលមកឆ្នាំ ១៩៤៣