ព័ត៌មានជាតិ
កម្ពុជាដាក់ផែនការរំដោះផៃ្ទដីមានគ្រាប់មីន ១២៥គីឡូម៉ែត្រក្រឡាឆ្នាំ២០២២
នៅ ក្នុងឆ្នាំ២០២២ខាងមុខនេះ អង្គភាពស៊ីម៉ាក់បានដាក់ចេញផែនការរំដោះផៃ្ទដីរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមប្រមាណជាង ១២៥ គីឡូម៉ែត្រក្រឡា។
បើតាមលោក ហេងរតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអកញកនាយកស៊ីម៉ាក់បានឱ្យដឹងថា ការរំដោះផៃ្ទដីរងការគំរាមកំហែង ដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមប្រមាណជាង ១២៥ គីឡូម៉ែត្រក្រឡានេះគឺកំលាំងអង្គភាពស៊ីម៉ាក់បានទទួលការគាំទ្រពីគំរោងមួយចំនួនដូចជាគម្រោងរបស់រាជរដ្ឋាភិបាល គំរោងជំនួយរបស់រដ្ឋាភិបាលជប៉ុន គំរោងជំនួយតាមរយ:ដេញថ្លៃពីអង្គការUNDP/អាជ្ញាធរមីន គំរោងជំនួយរបស់រដ្ឋាភិបាលចិន គំរោងជំនួយរបស់អង្គការជំនួយប្រជាជនណរ័វេស្សដែលទទួលបានពីរដ្ឋាភិបាលណ័រវេស្សនិងអាមេរិក គំរោងជំនួយអង្គការAPOPOរបស់រដ្ឋាភិបាលប៊ែលហ្សិក គំរោងជំនួយរបស់អង្គការJMAS និងគំរោងជាមួយអង្គការ MAG សរុបមានចំនួន២៥គំរោង និងអាចមានលទ្ធភាពពង្រីកបន្ថែមដើម្បីសំរេចមហិ្ឆតាផែនការឆ្នាំ២០២២ខាងមុខនេះ។

លោកអគ្គនាយកស៊ីម៉ាក់បានបន្តថា ក្នុងរយៈពេល១១ខែពោល គឺចាប់ពីខែមករារហូតមកដល់ខែវិច្ឆិកាឆ្នាំ២០២១នេះទោះជាស្ថិតក្នុងបរិបទសកលនៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ក៏ដោយ ស៊ីម៉ាក់ទទួលបានលទ្ធផលប្រកបដោយជោគជ័ យគួរឲ្យកត់សម្គាល់ ។
ក្នុងនោះកិច្ចប្រតិបត្តិការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម រំដោះផ្ទៃដីចម្ការមីននិងចម្ការគ្រាប់សរុបទំហំ៩១.៩១៩.៩៧២ម៉ែត្រក្រឡាស្មើនឹងជាង៩២%នៃផែនការដោយរុករកឃើញនិងកម្ទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន៨២.១៣៨គ្រាប់ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន១៦.១៣៨គ្រាប់មីនប្រឆាំងរថក្រោះចំនួន៣២៣គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះ៣៩គ្រាប់គ្រាប់បែកចង្កោម៨.០៩០គ្រាប់ មីនច្នៃចំនួន១៧គ្រាប់និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទមានចំនួន៥៧.៥៣១គ្រាប់។
យោងតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥បានឲ្យដឹងថា នៅ កម្ពុជាមានផ្ទៃដីសង្ស័យមានផលប៉ះពាល់ដោយសារមីនគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ១៩៧០គីឡូម៉ែត្រការ៉េក្នុងនោះប្រមាណ ៨៧៧គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ខ្ពស់ដោយសារមីន ៤៩៩គីឡូម៉ែតការ៉េ ជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោម និង ៣៣៣គីឡូម៉ែត្រការ៉េជាដីមានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម។
ផ្ទៃដីសង្ស័យមានផលប៉ះពាល់ដោយសារមីនគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ១៩៧០គីឡូម៉ែត្រការ៉េនេះគ្រោងនឹងត្រូវការថវិកាប្រមាណជាង ៤០០លានដុល្លារសម្រា ប់បោសំអាតរយៈពេលពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២៥ខាងមុខ៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoច្បាប់កាតព្វកិច្ចយោធាទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភាដោយសំឡេងអនុម័ត៥៨
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoប្រទេសជាង១០ រួមទាំងអឺរ៉ុបសម្តែងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីមន្រ្តីអ៊ីស្រាអែលបង្ហោះវីដេអូធ្វើបាបសកម្មជន ដែលបំណងយកជំនួយទៅហ្គាហ្សា


