ព័ត៌មានជាតិ
ពិភពលោកចាត់ទុកផលិតផលក្លែងក្លាយជាឧក្រិដ្ឋកម្មឆ្លងដែន គំរាមកំហែងសុខភាព និងអាយុជីវិតមនុស្ស
បច្ចុប្បន្ន បទល្មើសផលិតផលក្លែងក្លាយ មិនត្រឹមតែធ្វើឲ្យខាតបង់ដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បាននិងកំពុងគំរាមកំហែង បង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិតមនុស្ស ស្ទើរគ្រប់តំបន់ រហូតត្រូវបានពិភពលោកចាត់ទុកជាឧក្រិដ្ឋកម្មឆ្លងដែន ដ៏គួរឲ្យព្រួយបារម្ភផងដែរ។

ដោយឡែកនៅកម្ពុជា បើទោះបីជារយៈពេល ៥ឆ្នាំចុងក្រោយនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម( គ.ប.ផ.) បានខិតខំប្រឹងប្រែងចាត់វិធានការបង្រ្កាបយ៉ាងសកម្មផុសផុល ជាមួយនឹងការរឹបអូសបាន និងកម្ទេចចោលនូវឱសថ និងផលិតផលក្លែងក្លាយចម្រុះគ្រប់ប្រភេទជាង ១ពាន់តោន ដែលជាបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងប្រវត្តិសាស្រ្តប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយយ៉ាងណាក្តី ក៏ពិនិត្យឃើញថា ស្ថានភាពនៃការផលិត ការស្តុកទុក និងការចែកចាយ នៅតែមានការកើនឡើងគួរឲ្យកត់សម្គាល់។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។

យោងតាមរបាយការណ៍បង្ហាញនៅក្នុងសន្និបាតលទ្ធផលបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី ២២ ខែកុម្ភៈ បានឲ្យដឹងថា នៅឆ្នាំ ២០២១ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម( គ.ប.ផ.) បង្រ្កាបឱសថខុសច្បាប់ ផលិតផលវេជ្ជសាស្រ្ត ផលិតផលគ្រឿងសម្អាង និងផលិតផលក្លែងផ្សេងទៀត សរុបបានចំនួន ១៤០ករណី រឹបអូសវត្ថុតាងបាន និងកម្ទេចចោលប្រមាណ ៤,៧តោន។
របាយការណ៍ដដែលបានបន្តថា ក្នុងបុព្វបទចម្បងបណ្តាលមកពីបច្ចេកវិទ្យាកាន់តែទំនើប ស្របពេលដែលប្រជាពលរដ្ឋមានតម្រូវការប្រើប្រាស់ខ្ពស់ លើមុខទំនិញនាំចូលពីក្រៅប្រទេស ខណៈយល់ដឹងរបស់សមត្ថកិច្ចនៅមានកម្រិត ជាពិសេសលើការកំណត់អត្តសញ្ញាណផលិតផលជាដើម។
ប៉ុន្តែទោះយ៉ាងណា ក្រោមការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាតស៊ូប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ ដោយគ្មានការរាថយ តាមរយៈការជំរុញ និងប្រើប្រាស់គ្រប់យន្តការទាំងក្នុងក្របខ័ណ្ឌជាតិ តំបន់ និងអន្តរជាតិតាមគ្រប់លទ្ធភាពដែលអាចធ្វើបាន។
ដើម្បីទប់ស្កាត់ និងឈានទៅកាត់បន្ថយបទល្មើសក្លែងក្លាយឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ តម្រូវឲ្យគ្រប់ភាគីជំនាញទាំងអស់ ចូលរួមពួតដៃគ្នាធ្វើកិច្ចការនេះ ដោយមានការប្តេជ្ញាចិត្តខ្ពស់ ព្រោះថា បទល្មើសផលិតផលក្លែងក្លាយមិនមានក្រសួង ស្ថាប័ន អង្គភាពណាមួយធ្វើបានដោយជោគជ័យតែឯកឯងនោះទេ។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម( គ.ប.ផ.) សង្កត់ធ្ងន់ថា នឹងបន្តខិតខំប្រើប្រាស់ឲ្យអស់នូវធនធាន មធ្យោបាយ និងលទ្ធភាពដែលមាន ដើម្បីចូលរួមប្រឆាំងបទល្មើសនេះឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ៕
អត្ថបទ៖ ទួន សុផល




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន