ព័ត៌មានជាតិ
ក្រសួងបរិស្ថាន÷ ស្ត្រីម្នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវតុលាការឃាត់ខ្លួន និងឃុំខ្លួន ព្រោះតែឈូសឆាយដីរដ្ឋ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានចេញមកបដិសេធចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋមួយគ្រួសារ ដែលនៅតែអះអាងថា ស្រ្តីជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ឆ្នាំង ឈ្មោះ យុត្ត ផល្លី បានឈូសឆាយចូលដីរដ្ឋ រហូតមានការចាប់ឃាត់ខ្លួន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា សកម្មភាពឈូសឆាយនេះ គឺជាបទល្មើសជាក់ស្ដែងកំណត់ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ដែលមានចែងក្នុងមាត្រា៨៥១ នៃក្រមបរិស្ថាន និងធនធានធម្មជាតិត្រង់ចំណុច «ច» បន្ទាប់ពីឃើញសកម្មភាពបែបនេះមន្ត្រីឧទ្យានុរក្ស ក៏បានរាយការណ៍សុំគោលការណ៍ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ហើយព្រះរាជអាជ្ញាក៏បានបញ្ជាឲ្យឃាត់ខ្លួន និងកសាងសំណុំរឿងតាមនីតិវិធី។

ក្នុងករណីខាងលើនេះមន្ត្រីឧទ្យានុរក្ស បាននាំយកត្រាក់ទ័រ និងមនុស្ស២នាក់មានឈ្មោះ កៃ កន ភេទប្រុស ជាម្ចាស់គ្រឿងចក្រ និងឈ្មោះ យុត ផល្លី ភេទស្រី អ្នករំលោភឈូសឆាយ ដែលទាំង២នាក់នេះ ត្រូវបានចោទថា បានឈូសឆាយដីរបស់រដ្ឋអស់ទំហំ ១.៤៣ហិកតា៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


