Connect with us

ព័ត៌មានជាតិ

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

បានផុស

នៅ

លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានលើកឡើងថា គ្រប់ពេលវេលា ដែលប្រទេសជាតិមានបញ្ហាជម្លោះព្រំដែនជាមួយប្រទេសក្បែរខាង និងជម្ងឺរាតត្បាតកូវីដ-១៩ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលចេញមុខការពារបូរណភាពទឹកដីនិង ការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងទាំងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណបក្សប្រជាជនកម្ពុជាមាន ឆន្ទៈមោះមុត ក្នុងការរក្សាសន្តិភាព និងកិច្ចការពារបូរណភាពទឹកដីឱ្យបានដាច់ខាត ពីចោរឈ្លានពាន។ កម្ពុជាក្រទេ តែកម្ពុជាមិនឯកោទេ មិនអាចចេះតែរំលោភបំពានស្រេចតែចិត្តនោះទេ។

ការលើកឡើងខាងលើរបស់លោក ឃួង ស្រេងបានធ្វើឡើង នាវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញដោយមានការចូលរួមពី លោកជា ខេមា ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ។

ក្នុងឱកាសនោះ លោក លោកស្រី ប្រធានភូមិទាំង០៩ភូមិ និងលោកចៅសង្កាត់ផ្សារថ្មីទី២ បានរាយការណ៍ពីសមិទ្ធផលការងារនិងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាមួយនិងការស្នើសុំការជួយស្ថាបនាជណ្តើររួមរបស់ប្រជាពលរដ្ឋ កំពស់៤ទៅ៥ជាន់ចំនួន៧ខ្សែ ដែលមានសភាពចាស់ទ្រុឌទ្រោម។ ជាមួយនិងការប្តេជ្ញាចិត្ត ក្នុងការកសាងសមាជិកបក្ស ឱ្យមានសន្ធុះខ្លាំងឡើងទៅតាមផែនការដែលបក្សបានដាក់ចុះ ដើម្បីឈានទៅយកជ័យជំនៈក្នុងការបោះឆ្នោយនៅឆ្នាំ២០២៧-២០២៨ខាងមុខនេះ។

លោក ឃួង ស្រេង បានលើកឡើងថា លោកជា ខេមា ដែលជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញត្រូវពិនិត្យមើលពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដូចជាការបំពាក់អំពូលភ្លើងនៅតាមផ្លូវឌឿងហែម តាមជណ្តើរឡើងរួម ជួសជុលផ្លូវ ដាក់លូជាដើម។ ចំពោះការស្នើសុំជួសជុលជណ្តើររួមរបស់ប្រជាពលរដ្ឋចំនួន៧ខ្សែ យើងត្រូវតែជួសជុលជូនពួកគាត់ហើយ។

បន្ថែមពីនេះ ការរៀបចំសណ្តាប់ធ្នាប់និងបរិស្ថាននៅតាមផ្លូវឌឿងហែមក៏ជាការងារដែលត្រូវតែធ្វើ។ យើងមិនមែន មិនឱ្យពួកគាត់លក់ដូរនោះទេ តែការលក់ដូរត្រូវតែមានសណ្តាប់និងបរិស្ថានល្អ គឺលក់ដូរហើយ គ្មានសំរាម ហើយនៅពេលមានអគ្គិភ័យកើតឡើង រថយន្តអគ្គិភ័យអាចចូលទៅបាញ់ពន្លត់បាន។

លោក ឃួង ស្រេង បានបន្តថា គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះរហូតមកគឺ ដោយសារយើងមានថ្នាក់ដឹកនាំឆ្នើមនោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រី និងដោយមានការចូលរួម ដែលមិនអាចខ្វះបាន ពីសមាជិក សមាជិកាបក្សនៅតាមមូលដ្ឋាននេះឯង។

លោក ឃួង ស្រេង បានបន្តទៀតថា មហិចតាដ៏ធំរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺចង់ឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ដែលជាក្តីស្រម័យរបស់ប្រជាជននៅលើពិភពលោក។

ជាមួយគ្នានោះ លោក ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះ គណបក្សខណ្ឌ សង្កាត់ ដែលបានរួមចំណែក ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះរហូតមក៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម