ព័ត៌មានជាតិ
មន្ត្រីក្រសួងមហាផ្ទៃ ជំរុញខេត្តសៀមរាប ឱ្យបន្តអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព កាន់តែល្អ
លោក សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ បានជំរុញដល់កងកម្លាំងមានសមត្ថកិច្ចក្នុងខេត្តសៀមរាបទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់លើការអនុវត្តតាមជំនាញ និងច្បាប់ឱ្យបានកាន់តែល្អបន្ថែមទៀត បន្តការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ខណៈបច្ចុប្បន្នការអនុវត្តគោលនយោបាយនេះ កាន់តែមានភាពល្អប្រសើរឡើង។

ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ ស្ដីពីការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពប្រចាំឆមាសទី១ និងអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៥ នៅខេត្តសៀមរាប នាថ្ងៃទី១៤ ខែកក្កដា។ កិច្ចប្រជុំនេះ មានការចូលរួមពីលោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឌី រ៉ាដូ អភិបាលរងខេត្តតំណាងលោកប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត។
លោករដ្ឋលេខាធិការ បានបញ្ជាក់ថា គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព គឺជាការដាក់ចេញរបស់រាជរដ្ឋាភិបាល ដែលប្រគល់ឱ្យក្រសួងមហាផ្ទៃ ជាសេនាធិការ ហើយចាំបាច់ត្រូវរៀបចំក្រុមការងារចុះតាមខេត្តនីមួយៗ ដើម្បីពិនិត្យមើលនៃការអនុវត្តគោលនយោបាយនេះ។ ក្នុងនោះ ក្រសួងមហាផ្ទៃបានណែនាំឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុងស្រុក ត្រូវបន្តជំរុញពង្រឹងការងារប្រឡងប្រណាំង ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននៅសន្តិសុខសណ្ដាប់ធ្នាប់ល្អ និងម្យ៉ាងទៀត ត្រូវពង្រឹងការគ្រប់គ្រង និងត្រៀមលក្ខណៈឆ្លើយតបបញ្ហាគ្រោះមហន្តរាយ គ្រោះថ្នាក់ និងជំងឺរាតត្បាតផ្សេងៗឱ្យមានប្រសិទ្ធភាព។

លោក សួស អង្គារ៍ ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ត្រូវសហការពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាក្នុងមូលដ្ឋាន ជាពិសេសត្រូវពង្រឹងក្រមសីលធម៌ វិន័យរបស់កងកម្លាំង និងបង្កើនការយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់លើគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។
ចំណែក លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអនុវត្តតាមផែនការការពារ និងរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សង្គមបានល្អប្រសើរ ស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសរក្សាបាននូវសន្តិសុខ ស្ថិរភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ ប្រតិភូជាន់ខ្ពស់ ប្រជាពលរដ្ឋ ភ្ញៀវទេសចរដែលមកកាន់ខេត្តសៀមរាប។

លោកថា ដើម្បីទទួលបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថិរភាពសង្គមល្អប្រសើរ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានសហការជាមួយក្រុមការងារថ្នាក់ជាតិចុះ ជំរុញផ្សព្វផ្សាយរៀបចំការប្រឡងប្រណាំង និងផ្ដល់ប្រាក់រង្វាន់ដល់ឃុំ សង្កាត់ និងបុគ្គលឆ្នើម ក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ជាបន្តបន្ទាប់ថែមទៀតផង៕
ដោយ៖ គឿនវេត

-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


