ព័ត៌មានអន្ដរជាតិ
អតីតនាយករដ្ឋមន្ត្រីថៃ Abhisit រងការវាយប្រហារចាស់ដៃពីគណបក្សភឿថៃ
អតីតនាយករដ្ឋមន្ត្រីថៃ លោក Abhisit Vejjajiva កំពុងប្រឈមនឹងការវាយប្រហារយ៉ាងខ្លាំងពីគណបក្ស ភឿថៃ (Pheu Thai) ជុំវិញការធ្វើបទសម្ភាសមួយដែលលោកបានអះអាងថា គណបក្សចង់ឈ្នះភ្លូកទឹក-ដីសម្រាប់ការបោះឆ្នោតសកលនាពេលខាងមុខដើម្បីអនុញ្ញាតឲ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា វិលត្រឡប់ចូលប្រទេសថៃវិញ។
នៅក្នុងបទសម្ភាសមួយនៅលើគណនី YouTube ឈ្មោះ “Sapah Thee Sam” លោក Abhisit បាននិយាយថា ខណៈពេលលោកមិនមានបញ្ហាជាមួយគណបក្សភឿថៃសម្រាប់ការទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ លោកមានការព្រួយបារម្ភអំពីលទ្ធផលដែលជំរុញឲ្យរដ្ឋបាលដឹកនាំដោយបក្សភឿថៃងាកទៅរកការអនុវត្តដែលផ្ទុយនឹងគោលការណ៍នៃអភិបាលកិច្ចល្អដូចជាការលើកលែងទោសអតីតនាយករដ្ឋមន្ត្រីជាដើម។

លោកមានប្រសាសន៍ថា ៖«ខ្ញុំតែងតែនិយាយថា ជ័យជម្នះពីការបោះឆ្នោតគឺជាអាណត្តិរបស់ប្រជាពលរដ្ឋ ដើម្បីជំរុញគោលនយោបាយ និងការងារដើម្បីប្រទេសជាតិ ប៉ុន្តែវាមិនមែនជាអាជ្ញាប័ណ្ណដើម្បីធ្វើអ្វីមួយនោះទេ ជាពិសេសថាតើវាប្រឆាំងនឹងគោលការណ៍ច្បាប់»។
ការលើកឡើងរបស់លោក Abhisit បានធ្វើឲ្យមានការរិះគន់យ៉ាងចាស់ដៃពីគណបក្សប្រឆាំងសំខាន់។
លោក Phumtham Wechayachai ទីប្រឹក្សារបស់ប្រធានគណបក្សភឿថៃ បានសរសេរនៅលើ Twitter ថា លោក Abhisit គួរលាងសម្អាតរឿងអាស្រូវនៅក្នុងគណបក្សប្រជាធិបតេយ្យរបស់ខ្លួនដែលត្រូវបានញាំញីដោយការចោទប្រកាន់រឿងអាស្រូវផ្លូវភេទ។
លោក Phumtham ក៏បាននិយាយថា គណបក្សប្រជាធិបតេយ្យមិនទាន់បានសម្អាតឲ្យស្រឡះអំពីតួនាទីរបស់ខ្លួនក្នុងការធ្វើរដ្ឋប្រហារថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤។
លោក Panthongtae Shinawatra កូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក៏បានវាយបកលើលោក Abhisit តាមបណ្តាញ Twitter ដែរ។ លោកបានសរសេរថា ៖«ប្រសិនបើលោកចង់សង្គ្រោះគណបក្សពីរឿងអាស្រូវ ធ្វើទៅ។ សូមកុំប្រើអ្នកដទៃជាឧបករណ៍»។
លោក Wan Ubamrung សមាជិកសភាបក្សភឿថៃប្រចាំទីក្រុងបាំងកក បានសរសេរតាម Facebook ថា វាគួរតែត្រូវបានសរសេរនៅក្នុងធម្មនុញ្ញថា គ្រួសារលោក ស៊ីណាវ៉ាត្រាមិនត្រូវបានពាក់ព័ន្ធនឹងនយោបាយ និងថា គណបក្សប្រជាធិបតេយ្យគួរតែរៀបចំផ្ទះរបស់ខ្លួនឯងជាមុនសិន។
សមាជិកសភាបក្សភឿថៃប្រចាំខេត្ត Ubon Ratchathani លោក Somkid Chueaknong បានរិះគន់លោក Abhisit និងគណបក្សប្រជាធិបតេយ្យអំពីតួនាទីរបស់ខ្លួននៅក្នុងរដ្ឋប្រហារឆ្នាំ២០១៤។
សមាជិកភឿថៃ លោក Chaturon Chaisang បាននិយាយថា ការលើកឡើងរបស់លោក Abhisit គឺដើម្បីបំបាក់ទឹកចិត្តដល់ប្រជាជនពីការបោះឆ្នោតឲ្យគណបក្សភឿថៃ។
លោកបាននិយាយថា ៖«ខ្ញុំមិនយល់ហេតុអ្វីបានជាគាត់កំពុងព្រមានប្រជាជនមិនឲ្យបោះឆ្នោតជូនគណបក្សភឿថៃ និងប្រឈមរដ្ឋប្រហារ។ ប្រទេសជាតិទាំងមូលបានមើលឃើញការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសាររដ្ឋប្រហារចុងក្រោយនេះ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


