Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ចាត់ទុកវិទ្យាស្ថានប៉ាស្ទ័រ ជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា

បានផុស

នៅ

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺជាដៃគូដ៏យូរអង្វែងមួយរបស់កម្ពុជា ក្នុងការចូលរួមចំណែកស្រាវជ្រាវគ្លីនិកនិងធ្វើតេស្តជំងឺផ្សេងៗពិសេសជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកកិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនងប្រចាំឆ្នាំ២០២២ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅរសៀលថ្ងៃទី ២៤ ឧសភានៅវិទ្យាស្ថានប៉ាសកទ័រកម្ពុជា លោករដ្ឋមន្ត្រី បានកោតសរសើរចំពោះការចូលរួមរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺកូវីដ១៩ និងត្រួតពិនិត្យមេរោគនៃប្រភេទតាមលំដាប់លំដោយនិងបានការកែលម្អលទ្ធភាពទទួលបានការព្យាបាលប្រឆាំងនឹងជំងឺឆ្កែឆ្កួតផងដែរ ។

លោកសាស្ត្រាចារ្យ André Spiegel នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានមានប្រសាសន៍ថា ឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ធ្វើតេស្តបានជាង៦០ម៉ឺនតេស្ត RT-PCR  និងការសិក្សាវីរុសបំបែកបន្តៗគ្នាចំនួន ២ពាន់ វីរុស ដើម្បីកំណត់រកមេរោគបំប្លែងខ្លួនថ្មីព្រមទាំងសកម្មភាពស្រាវជ្រាវនៅតែបន្តហើយទទួលបានលទ្ធផលសំខាន់ៗនៅក្នុងវិស័យផ្សេងៗ ដែលជាប្រធានបទនៃការបោះពុម្ពផ្សាយអត្ថបទផ្នែកវិទ្យាសាស្ត្រចំនួន ៤៩ នៅក្នុងទិនានុប្បវត្តិអន្តរជាតិកម្រិតខ្ពស់។

លោកបានបន្តថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) ក៏កំពុងពង្រឹងសេវាកម្មដ៏ទូលំទូលាយរបស់ខ្លួនដល់សាធារណជនតាមរយៈ មន្ទីរពិសោធន៍ជីវវេជ្ជសាស្រ្ត មជ្ឈមណ្ឌលវ៉ាក់សាំងអន្តរជាតិ មជ្ឈមណ្ឌលព្យាបាលជំងឺឆ្កែឆ្កួតនៅរាជធានីភ្នំពេញដែលមានអ្នកជំងឺជាង ៤ម៉ឺននាក់ ត្រូវបានព្យាបាលនៅ ខេត្តបាត់ដំបង និងខេត្តកំពង់ចាម និងមន្ទីរពិសោធន៍  បរិស្ថាន និងសុវត្ថិភាពចំណីអាហារ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម