ព័ត៌មានអន្ដរជាតិ
វៀតណាមចាប់ផ្ដើមជុំថ្មីនៃការចរចាពន្ធជាមួយអាមេរិក
ក្រសួងពាណិជ្ជកម្មវៀតណាម បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ជុំទី២ថ្មីនៃការចរចាពន្ធជាមួយសហរដ្ឋអាមេរិកបានចាប់ផ្ដើមហើយ ដោយរំពឹងថានឹងអាចឱ្យវៀតណាមបញ្ចៀសពន្ធគយបដិការ ៤៦ លើទំនិញនាំចូលអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃអង្គារនេះ ក្រសួងបាននិយាយថា ជុំថ្មីដែលចាប់ផ្ដើមកាលពីថ្ងៃចន្ទ នឹងបន្តរហូតដល់ថ្ងៃព្រហស្បតិ៍ ទី ២២ ខែឧសភា ខណៈជុំទី១ ធ្វើឡើងកាលពីដើមខែនេះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងបានបន្តថា៖ «ប្រទេសទាំង ២ មានការពិភាក្សាលើវិធីសាស្រ្តរួមក្នុងការដោះស្រាយមូលដ្ឋានបញ្ហានៃកង្វល់រួម និងការពន្លឿនដំណើរការចរចា»។ ក្រសួងបន្តថា៖ «វៀតណាម និងអាមេរិក ក៏កំពុងនិយាយអំពីគោលនយោបាយបច្ចុប្បន្ន ជាមូលដ្ឋានសម្រាប់ដំណើរការទៅជំហានបន្ទាប់»។
រដ្ឋមន្ត្រីពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បច្ចុប្បន្នកំពុងនៅទីក្រុងវ៉ាស៊ីនតោនសម្រាប់កិច្ចចរចា។
គេមើលឃើញថា កន្លងមកវៀតណាមបានចេញនូវវិធានការ ក៏ដូចជាស្នើលើករណីផ្សេងៗដើម្បីជាការចរចាពន្ធ រួមទាំងការបង្រ្កាបលើទំនិញប្រើប្រាស់វៀតណាមជាផ្លូវដឹកជញ្ជូនទៅអាមេរិកដើម្បីគេចពន្ធ ពង្រឹងការត្រួតពិនិត្យលើប្រភពកំណើតទំនិញ បង្រ្កាបទំនិញក្លែងក្លាយ ប្ដេជ្ញាបង្កើនការនាំចូលទំនិញអាមេរិក ក៏ដូចជាបើកផ្លូវដល់អាជីវកម្មអាមេរិកលើទឹកដីវៀតណាមជាដើម៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


