ចរាចរណ៍
ម្ចាស់រថយន្ដកែច្នៃមួយគ្រឿងសន្យាជួសជុលស្ពានឈើមួយខ្សែឡើងវិញ ក្រោយបើកឆ្លងកាត់បណ្ដាលឲ្យបាក់ធ្វើដំណើរលែងរួច
ស្ពានឈើមួយខ្សែនៅចំណុចភូមិអូរក្រូច ឃុំតាតោក ស្រុកសំទ្បូត ត្រូវបានបាក់ដោយសាររថយន្ដកែច្នៃដឹកឈើមួយគ្រឿងបើកឆ្លកកាត់ ខណៈម្ចាស់រថយន្ដថានឹងជួសជុលឲ្យដូចដើមវិញ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១២យប់ នៅចំណុចភូមិអូរក្រូច ឃុំតាតោក ស្រុកសំទ្បូត ខេត្តបាត់ដំបង។ បន្ទាប់ពីសមត្ថកិច្ចចុះពិនិត្យ គឺសង្កេតឃើញថា ម្ចាស់រថយន្តច្នៃឈ្មោះ រឿន សុខា (ហៅយាយមាន់) ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត។

សមត្ថកិច្ចបានអះអាងថា ស្ពានឈើនោះមានប្រវែង ២០ គុណ ៤ម៉ែត្រ បាក់ប្រវែង ៣ម៉ែត្រ គឺជាស្ពានដែលប្រជាពលរដ្ឋឆ្លងកាត់ពីជនបទ មកទីរួមស្រុកសំឡូត។ ក្រោយពេលចុះសាកសួរ និងត្រួតពិនិត្យរួច ម្ចាស់រថយន្តខាងលើបានសន្យាថានឹងជួសជុសស្ពានខាងលើឲ្យវិញនៅថ្ងៃនេះ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


