កីឡា
វង្ស វិឆ័យ បន្តឈ្នះជើងខ្លាំង៣លើកជាប់គ្នា តែយប់មិញតឹងតែងខ្លាំង
អ្នកលេងគុនខ្មែរ វង្ស វិឆ័យ និងអ្នកលេងឆ្លងដែនថៃ ផេតសាយរ៉ុង ស៊ីតចេរ៉ុង បានតស៊ូគ្នា៥ទឹកយ៉ាងជក់ចិត្ត ប៉ុន្តែអ្នកលេងគុនខ្មែរទទួលបានជ័យជម្នះដោយពិន្ទុសម្រាប់ការប្រកួតជើងឯកខ្សែក្រវាត់រដូវកាលថ្មីភេសជ្ជៈប៉ូវកំលាំងខារ៉ាបាវកាលពីយប់មិញ។

វាជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់កីឡាករប្រដាល់ទាំងពីរ និងជាលទ្ធផលឈ្នះចាញ់ដោយពិន្ទុប្រផុតប្រផើយបំផុត។ សម្រាប់ការប្រកួត៥ទឹក វង្ស វិឆ័យ ភាគច្រើនជាអ្នកសម្រុកចូលវ៉ៃដោយចេញទាំងកណ្តាប់ដៃ ទាត់ ជង្គង់ និងធាក់បុកឲ្យកីឡាករថៃដួលម្តងៗ។ ជាពិសេសដោយសារមានប្រៀបខាងកម្ពស់ អ្នកលេងគុនខ្មែរព្យាយាមចូលចាប់អោប និងឡើងជង្គង់ ហើយអាវុធរបស់គេក៏វ៉ៃចេញចំគោលដៅច្រើនដែរ។

ចំណែក ផេតសាយរ៉ុង ស៊ីតចេរ៉ុង មិនមែនជាអ្នកប្រដាល់រត់ វាយសងទេ ប៉ុន្តែឈរចាំ ថ្វីបើរូបគេមិនមែនជាអ្នកដើរសម្រុកចូលវ៉ៃ។ បើមើលពីគោលជំហរ និងអាវុធចេញវិញគឺមិនចាញ់ប្រៀបវង្ស វិឆ័យ ប៉ុន្មានឡើយ។ រូបគេមានគោលជំហររឹងមាំ និងមានអាវុធចេញច្បាស់គោលដៅដែរ។ រាងទាបបន្តិច ប៉ុន្តែកីឡាករថៃម្នាក់នេះឡើងជង្គង់បានយ៉ាងល្អ ហើយក៏ចេញកែង និងកណ្តាប់ដៃបានច្រើនដែរដែលបានធ្វើឲ្យអ្នកលេងគុនខ្មែរពិបាកដែរ។

ទោះជាយ៉ាងណា វង្ស វិឆ័យ ហាក់មានប្រៀបតិចតួចសម្រាប់ការដើរចូលវ៉ៃបានច្រើន និងធាក់កីឡាករថៃឲ្យដួល។ ដូច្នេះចៅក្រមបានសម្រេចកាត់សេចក្តីឲ្យអ្នកលេងគុនខ្មែរម្នាក់នេះឈ្នះដោយពិន្ទុ។

វង្ស វិឆ័យ បានផ្តួលកីឡាករថៃ កងកាន់វ៉ាន វ៉ស៊ូងនើន ក្នុងទឹកទី៤កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នៅសង្វៀនបាយ័ន និងបន្តឈ្នះកីឡាករថៃ ស៊ីរិស័ក្តិ ក.កេសនុន ក្នុងទឹកទី៣កាលពីថ្ងៃទី២ ខែកក្កដា នៅសង្វៀន BTV។៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៣ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


