Connect with us

KPT+

កំពូលសត្វល្អិតបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទាំង ១០ គួរប្រុងប្រយ័ត្ន

បានផុស

នៅ

មនុស្សលោកតែងតែខ្លាចរបស់កាចសាហាវ មានមាឌធំកម្លាំងខ្លាំងជាងខ្លួន ហើយមិនសូវយកចិត្តទុកដាក់ ខ្លាចសត្វល្អិតតូចៗប៉ុន្មានទេ។ ប៉ុន្តែ​តាមពិត​ទៅ​សត្វ​តូចៗ​នេះ​បង្ក​គ្រោះថ្នាក់​សាហាវ​ជាង​សត្វ​ធំ​ទៅ​ទៀត​ព្រោះ​វា​តូច​ងាយ​ស្រួល​វាយប្រហារ​មនុស្ស​និង​ពិបាក​រត់​គេច​ពី​វា​ណាស់។ សត្វល្អិត​សាហាវៗ​ខាងក្រោម​នេះ​ពិត​ជា​គួរឲ្យខ្លាច និង​កត់ចំណាំ​ដើម្បី​ជៀសវាង​គ្រោះថ្នាក់​នៅ​ថ្ងៃក្រោយ៖

១. ស្រមោច​បើកបរ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាមិនចេះបើកឡានទេ ឈ្មោះនេះបានមកពីការធ្វើដំណើរស្វែងរកអាហារមិនឈប់ឈររបស់វា។ ថ្គាម​ស្រមោច​នេះ​រឹងមាំ​ណាស់ ជន​រងគ្រោះ​របស់វាទូទៅជាសត្វជាប់ទ្រុងដូចជាសត្វមាន់ ទា ជ្រូក ព្រោះ​មិន​អាច​គេចវេះ​ពី​ការ​លុកលុយ​ស្រមោច​បើកបរ​បាន។

. ស្រមោច​គ្រាប់​កាំភ្លើង

វា​មាន​ប្រវែងមួយពីអ៊ីញទេ ចំណែកឯការឈឺចាប់ពេលវាខាំវិញប្រៀបដូចគេបាញ់មួយគ្រាប់ដែរ។ ជួនកាល​អ្នកត្រូវវាខាំអាចទៅជាមិនអាចកម្រើកបាន អ្នកជំនាញមានប្រសាសន៍ថា “ការ​ខាំ​របស់​វា​ឈឺ​ដូច​ដើរ​លើ​ភ្លើង​ទាំងមានដែកគោលច្រែះចាក់ចូលកែងជើងចឹង”។

. ស្រមោច​ភ្លើង

ស្រមោច​ប្រភេទ​នេះ​មាន​សំបុក​នៅ​លើ​ដី និង​នៅ​ក្នុង​ខ្សាច់ បើ​យើង​ដើរ​មិន​ប្រយ័ត្ន​ទៅ​ជាន់​សំបុក​វា​ស៊យ​ធំ​មិន​ខាន។

. សត្វ​ល្អិត​ថើប

ឈ្មោះ​សុទ្ធ​តែ​ថើប ការពិតជាប៉ារ៉ាស៊ីតជញ្ជក់ឈាមសោះ ដូច្នេះ​អ្នក​មាន​សំណាង​ត្រូវ​វា​ថើប​នោះ​ត្រូវ​តែ​ព្យាបាល​ជា​បន្ទាន់ព្រោះវាជាអ្នកចម្លងមេរោគ​ឆាហ្គាស។

. ចៃ

មួយ​ឆាកជីវិ​តរបស់ចៃគឺដំណើរស្វែងរកផ្ទះដ៏​កក់ក្ដៅ​ពោរពេញ​ដោយឈាម សត្វ​ប៉ារ៉ាស៊ីត​តូច​នេះ​មាន​នៅ​លើ​ភាវ​រស់សឹង​តែ​គ្រប់​ប្រភេទ​សូម្បីតែមនុស្សក៏មានចៃដែរហើយវាបង្កជំងឺប៉េស្តខ្មៅ និង​ជំងឺ​គ្រុន​ពោះវៀន។

. មូស

នរណា​មិន​ស្គាល់​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនចាញ់ គ្រុនឈាម គ្រុន​ឈីក​នោះ។

៧. ឃ្មុំ

សត្វឃ្មុំការពារទឹកដីនិងការពារស្ដេចស្រីរបស់ពួកគេណាស់ វា​ប្រាកដ​ជាព្រួតគ្នាមកទិចយើងទាំងអស់បើហ៊ានទៅប៉ះពាល់ពួកគេ ដូច្នេះ​ការ​យក​ឃ្មុំ​ទាមទារ​អ្នក​ជំនាញ​និង​សម្ភារៈ​ការពារ​ត្រឹមត្រូវទើបមានសុវត្ថិភាព។

. ឪម៉ាល់​យក្ស​ជប៉ុន

ឪម៉ាល់​ប្រភេទ​នេះមានទំហំ២ទៅ៣អ៊ីញមិនតូចទេ ពិស​របស់​វា​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្ពឹកខ្លួន ខូច​ក្រលៀន ដល់​ថ្នាក់​ស្លាប់​ទៀត​ផង។ ឪម៉ាល់​យក្ស​ជប៉ុន​អាច​ទិច​មនុស្ស​បែក​ដែល​ញើស មនុស្ស​ផឹក​ស្រា ធុំ​ក្លិន​ផ្អែម ឬ​មនុស្ស​កំពុងរត់។

៩. រុយ​ពង

វាមិនខាំមិនទិចមែន ប៉ុន្តែវាពងដាក់ក្រោមស្បែកមនុស្សតែម្ដងគួរឲ្យខ្ពើមមែនទែន។ នៅពេលដែលវាពងចូលខ្លួនមនុស្សហើយកូនដង្កូវនោះនឹងចោះស្បែកយើងរកផ្លូវចេញមកដោយខ្លួនឯង។

១០. កណ្ដូប

កាលពីសម័យមុនធ្លាប់មានគ្រោះអត់​ឃ្លាន​ដោយសារកណ្ដូបមិនតិចទេ ទោះបី​វា​មិន​សម្លាប់​មនុស្ស​ដោយ​ផ្ទាល់ ប៉ុន្តែ​វា​ចូលចិត្ត​កាត់ដំណាំដែលជាអាហាររបស់មនុស្ស។

ជាក់ស្ដែង​បច្ចេកទេស​មនុស្សកាន់តែអភិវឌ្ឍន៍ងាយស្រួលការពារជីវិតពីសត្វសាហាវៗទាំងនេះ ថែមទាំង​មាន​ថ្នាំកម្ចាត់ច្រើនប្រភេទដែរ។ យ៉ាងណាមិញ​សត្វគ្រប់ប្រភេទរួម​ទាំងមនុស្ស​សុទ្ធតែមានអំពើលើ​គ្នាទៅវិញទៅមកជាប្រយោជន៍សំខាន់សម្រាប់ពិភពលោកទាំងអស់៕

ប្រែសម្រួល៖ វារី

ចុចអាន៖រឿងរ៉ាវប្លែកៗ ៦​ យ៉ាង ពីសត្វកង់ហ្គូរូ

ចុចអាន៖ពូជសុនខ ១០ ប្រភេទ មានរូបរាងស្រស់ស្អាត និងវ៉ៃឆ្លាតខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម