KPT+
ពូជសុនខ ១០ ប្រភេទ មានរូបរាងស្រស់ស្អាត និងវ៉ៃឆ្លាតខ្លាំង
សុនខជាប្រភេទសត្វចញ្ចឹមដ៏ពេញនិយមបំផុត ពីសំណាក់មនុស្សទូទៅ ជាមូយរូបរាងនិងភាពវៃឆ្លាត សុនខខ្លះត្រូវបានម្ចាស់របស់វា ទុកដូចជាសមាជិកក្នុងក្រុមគ្រួសារ ក្នុងនោះមានពូជសុនកជាច្រើនកំពុងតែមានការគាំទ្រពីអ្នកចញ្ចឹមសត្វ។
ថ្ងៃនេះ”កម្ពុជាថ្មី” សូមនាំអារម្មណ៍មិត្តអ្នកអាន មកស្គាល់ពូជសុនកទាំង១០ដ៏ស្រស់ស្អាត និងវ៉ៃឆ្លាតខ្លាំង។
១ ពូជ Samoyed

ពូជសុនខប្រភេទនេះរួសរាយរាក់ទាក់ជាមួយម្ចាស់ និងជាសត្វឆ្កែដ៏ឆ្លាតវៃងាយស្រួលចុះសម្រុង ជាមួយមនុស្សប្លែកមុខក៏ដូចសត្វដទៃទៀត។
២ ពូជ Australian Shepherd

សុនខប្រភេទនេះ មានរោមវែង និងភាពរហ័សរហួន និងចូលចិត្តរត់លេងជាមួយក្មេងៗ។ ពូជនេះត្រូវ បានចាត់ទុកថាមានភាពវៃឆ្លាតខ្ពស់ និងងាយស្រួលក្នុងការហ្វឹកហាត់។
៣ ពូជ Pomeranian

ពូជសុនខដែលមានមាឌតូចនេះ មានភាពរួសរាយរាក់ទាក់និងភាពវៃឆ្លាតក្នុងការប្រកួតប្រជែង។ ហើយពួកវាត្រូវការសកម្មដែលត្រូវការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ។
៤ ពូជ Chow Chows

ពូជសុនខនេះមិនចូលចិត្តមជ្ឈដ្ឋានខាងក្រៅនោះទេ។ ពួកវាមានទំនោរទៅមិនចូលចិត្តជាមួយមនុស្សប្លែកមុខ ហើយមិនងាយចុះសម្រុងជាមួយសុនកដទៃទៀត។
៥ ពូជ Poodle

ពូជសុនខមានភាពល្បីល្បាញខ្លាំងដោយសារភាពឆ្លាតវៃ និងភាពងាយស្រួលនៃការហ្វឹកហាត់។ Poodle ជាសត្វឆ្កែដែលមានភាពរស់រវើក និងចូលចិត្តភាពសប្បាយរីករាយ។
៦ ពូជ saluki

សុនខប្រភេទនេះមានចរឹកស្លូត និងខ្មាស់អៀនជាមួយមនុស្សចម្លែកមុខ។ វាចូលចិត្តអង្គុយក្បែរម្ចាស់ និងកើយនៅលើភ្លៅជានិច្ច។
៧ ពូជ Maltese

លក្ខណៈពិសេសរបស់សុនកនេះគឺមានភាពទន់ភ្លន់ គូរឲ្យស្រលាញ់ ឆ្លាតវៃ។ ពួកវាចូលចិត្តលេងសើចជាមួយម្ចាស់ ដើម្បីស្វាហាប់ឲ្យមានភាពរស់រវើក។
៨ ពូជ Afghan Hound

សុនខប្រភេទនេះមានឆន្ទៈរឹងមាំ និងឯករាជ្យ ទោះបីពូកវាមានភាពវៃឆ្លាតខ្ពស់ក៏ដោយពិបាកក្នុង ការហ្វឹកហាត់ដោយសារពួកគេរឹងរូស។
៩ ពូជ Irish Setter

លក្ខណៈពិសេសរបស់សុនខនេះគឺវាមានរោមវែង និងភាពឆ្លាតវៃ ហើយរពឹស ចូលចិត្តប្រលែងជាមូយម្ចាស់ ហើយពូជសុនកនេះ ងាយស្រួលចញ្ចឹមបំផុត។
១០ ពូជ Pharaoh Hound

លក្ខណៈរបស់សុនខនេះ គឺវាមានភាពស្ងប់ស្ងាត់ ហើយមិនចូលចិត្ត ពូកវាមានការប្រុងប្រយ័ត្នខ្លាំង ចំពោះមនុស្សប្លែកមុខនិងសុនខដទៃទៀត៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖អ្នកបញ្ចូលសម្លេងតុក្កតា Disney ជាតារាល្បីៗទាំង ១០ រូបនេះសោះ
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


