KPT+
រឿងរ៉ាវប្លែកៗ ៦ យ៉ាង ពីសត្វកង់ហ្គូរូ
សត្វកង់ហ្គូរូជាសត្វដែលសម្បូរនៅប្រទេសអូស្ត្រាលី មានចំណុចពិសេសត្រង់វាអាចដាក់កូនចូល ទៅក្នុងហោប៉ាវស្បែកវាដែលគ្មានសត្វណាមានដូចវាទេ ជាពិសេសវាមានតួនាទីយ៉ាងសំខាន់ សម្រាប់បរិស្ថាន គឺបង្កើនការលូតលាស់របស់រុក្ខជាតិបៃតង។ សត្វនេះមានជាង៦០ប្រភេទ និងចំនួនប្រមាណ១០.៩លានក្បាលនៅលើពិភពលោក ខាងក្រោមនេះគឹជារឿងដែលយើងមិនសូវដឹងពីវាពីមុនមកទេ៖

១. កង់ហ្គូរូកើតកូនមកដោយគ្មានការឈឺចាប់
សត្វនេះពពោះរយៈតែខ្ទង់៣០ថ្ងៃតែប៉ុណ្ណោះ កូនរបស់វាមានទំហំប៉ុនគ្រាប់សណ្ដែក ដែលមិនបង្កការឈឺចាប់ដល់ម្ដាយពេលសម្រាលណាស់ណាទេ បន្ទាប់ពីកើតវាក៏រស់នៅក្នុងថង់ម្ដាយវារហូតដល់ធំ។
២. កង់ហ្គូរូអាចសម្លាប់មនុស្សបាន
យើងដឹងរួចមកហើយថា សត្វកង់ហ្គូរូមិនស៊ីសាច់ជាអាហារទេ វាស៊ីតែរុក្ខជាតិជាអាហារ ប៉ុន្តែកម្លាំងរបស់វាអាចសម្លាប់មនុស្សបានដោយការដាលជាមួយនឹងក្រចកមុតស្រួចនិងលោតធាក់។ កាលពីឆ្នាំ ២០១៨ សត្វនេះធ្លាប់វាយប្រហារក្រុមគ្រួសារមួយក្រុមនៅប្រទេសអូស្ត្រាលី រដ្ឋ Queensland គឺអ្នកស្រី លីនដាស្មីត ជាអ្នកថែទាំកង់ហ្គូរូនាងត្រូវរបួសសួតយ៉ាងធ្ងន់ធ្ងរ ថែមទាំងបាក់ឆ្អឹងទៀតផង ចំណែកឯប្ដីរបស់នាងវិញរលាត់ស្បែកជាច្រើនកន្លែង និងកូនប្រុសរបួសស្រាល។
៣. កង់ហ្គូរូមិនអាចដើរថយក្រោយ
ដោយសារតែជើងវែង កន្ទុយធំពេកទើបវាមិនអាចដើរបកក្រោយបាននេះគឺជាមូលហេតុដែលសត្វកង់ហ្គូរូជាសត្វតំណាងឲ្យភាពអភិវឌ្ឍន៍ទៅមុខមិនរាថយ។
៤. កង់ហ្គូរូលោតបានខ្ពស់ដល់ទី ៨ម៉ែត្រ
យើងមិនអាចរត់គេចពីការវាយប្រហារបស់វាបាននោះទេ បើវាលោតបានឆ្ងាយដល់ថ្នាក់នេះ របៀបការពារខ្លួនពីវានោះមានតែនៅឆ្ងាយពីវា ឬការពារកុំឲ្យវាវាយប្រហារដល់ស្ថានភាពធ្ងន់ធ្ងរ រហូតដល់មានគេមកជួយ។
៥. កង់ហ្គូរូ្ញញីអាចផ្អាកការពពោះបាន
កង់ហ្គូរូញីអាចផ្អាកការលូតលាស់របស់កូនរហូតដល់ស្ថានភាពមួយដែលវាគិតថាសុវត្ថិភាព សម្រាប់ការសម្រាល ឬចាំកូនធំមួយទៀតឈប់នៅក្នុងថង់សិន។

៦. កូនកង់ហ្គូរូចូលក្នុងថង់ម្ដាយវិញពេលភ័យខ្លាច
កូនហ្គូរូនៅក្នុងថង់រហូតដល់វាចូលលែងចុះទើបវាចេញទៅនៅខាងក្រៅ ដូច្នេះជារឿងធម្មតាទេនៅពេលមានបញ្ហាវាតែងតែរត់ចូលទៅនោះដើម្បីការពារខ្លួន៕
ប្រែសម្រួល៖វារី
ចុចអាន៖សត្វ ៧ ប្រភេទ មានទម្លាប់ចូលចិត្តស៊ីកូនខ្លួនឯងជាអាហារ
ចុចអាន៖ការពិតដ៏គួរឲ្យភ្ញាក់ផ្អើលទាំង ៩ ពីសត្វឃ្មុំ គ្រប់គ្នាអាចមិនដឹងសោះ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ