ព័ត៌មានអន្ដរជាតិ
អាមេរិក សម្រេចផ្តល់ជំនួយយោធាថ្មី ដល់ អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារ
សហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុថ្មី ដល់ អ៊ុយក្រែន ខណៈទីក្រុង កៀវ បន្តប្រយុទ្ធនឹងកងកម្លាំងរុស្ស៊ីនៅភាគខាងកើត និងខាងត្បូងប្រទេស។

កាលពីថ្ងៃចន្ទទី០៨ខែសីហា មន្ទីរបញ្ចកោណ បានប្រកាសផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារ ហើយដាច់ដោយឡែកពីនេះ ធនាគារពិភពលោកបាននិយាយថា ខ្លួនក៏កំពុងផ្តល់ជំនួយថវិកាចំនួន ៤.៥ ពាន់លានដុល្លារដល់រដ្ឋាភិបាលអ៊ុយក្រែន ដែលផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ។
កញ្ចប់អាវុធថ្មីនេះ ដែលជាលើកទី១៨ចាប់តាំងពីសង្រ្គាមផ្ទុះឡើងក្នុងខែកុម្ភៈ គឺរួមមានប្រព័ន្ធបាញ់រ៉ុកកែតចល័តទំនើប (HIMARS), គ្រាប់កាំភ្លើងត្បាល់ និងគ្រាប់កាំភ្លើងធំ, ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ Javelin និង គ្រាប់បែក។

លោក Colin Kahl អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងការពារជាតិអាមេរិក បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា “ដូចដែលយើងបានបញ្ជាក់យ៉ាងច្បាស់ហើយ យើងប្តេជ្ញាបន្តជំនួយផ្នែកសន្តិសុខសម្រាប់អ៊ុយក្រែន នៅពេលពួកគេក្រោកឈរឡើងចំពោះការវាយលុកដោយមិនញញើត និងមិនសមហេតុផលរបស់រុស្ស៊ី”។
កន្លងមក ទីក្រុងមូស្គូធ្លាប់បានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា បានចាក់សាំងលើភ្លើងក្នុងជម្លោះនេះ តាមរយៈការផ្តល់អាវុធ និងមីស៊ីលរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន។

រុស្ស៊ី បានបើកការវាយលុកអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ក្រោយការប្រឈមមុខដាក់គ្នាអស់រយៈពេលមួយខែ ដែលទីក្រុងមូស្គូបានដាក់ពង្រាយកងទ័ពនៅជិតព្រំដែនអ៊ុយក្រែន ខណៈប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ទាមទារឲ្យបញ្ចប់ការពង្រីករបស់អង្គការណាតូទៅក្នុងអតីតសាធារណរដ្ឋសូវៀត។
ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទីក្រុងមូស្គូបានបង្វែរគោលដៅយោធារបស់ខ្លួនទៅកាន់តំបន់ Donbas ភាគខាងកើត និងទីក្រុងឆ្នេរសមុទ្រភាគខាងត្បូង បន្ទាប់ពីបរាជ័យក្នុងការដណ្តើមយករដ្ឋធានីរបស់អ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ អាមេរិក ត្រៀម កញ្ចប់ជំនួយ សព្វាវុធក្នុងទំហំទឹកប្រាក់ ១ ពាន់ លាន ដុល្លារទៀត ឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


