ព័ត៌មានអន្ដរជាតិ
អាមេរិក ត្រៀមកញ្ចប់ជំនួយសព្វាវុធក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារទៀតឲ្យ អ៊ុយក្រែន
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងរៀបចំកញ្ចប់ជំនួយសន្តិសុខថ្មីក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារឲ្យប្រទេសអ៊ុយក្រែន ដែលក្នុងនោះនឹងរួមបញ្ចូលទាំងគ្រាប់សម្រាប់អាវុធរយៈចម្ងាយឆ្ងាយ និងរថពាសដែកដឹកជញ្ជូនផងដែរ។

នេះនឹងក្លាយជាកញ្ចប់ជំនួយធំបំផុត ហើយត្រូវបានគេរំពឹងថា នឹងប្រកាសនៅព្រឹកថ្ងៃចន្ទ។
សហរដ្ឋអាមេរិកបានផ្តល់ជំនួយប្រហែល ៨.៨ ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។

មន្ត្រីអាមេរិកនិយាយថា លោកប្រធានាធិបតី Joe Biden មិនទាន់ ចុះហត្ថលេខាលើកញ្ចប់អាវុធបន្ទាប់នេះទេ ហើយបានគូសបញ្ជាក់ថា កញ្ចប់អាវុធនេះអាចផ្លាស់ប្តូរតម្លៃ និងខ្លឹមសារ មុនពេលចុះហត្ថលេខា។
ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើចុះហត្ថលេខាក្នុងទម្រង់បច្ចុប្បន្នមែននោះ វានឹងមានតម្លៃ ១ពាន់លានដុល្លារ ហើយរួមបញ្ចូលទាំងគ្រាប់ សម្រាប់ប្រព័ន្ធបាញ់រ៉ុកកែតចល័តស៊េរីទំនើប (HIMARS) និងប្រព័ន្ធមីស៊ីលបាញ់ពីដៃទៅអាកាសកម្រិតខ្ពស់ (NASAMS) ក៏ដូចជារថពាសដែក M113 ប្រមាណ៥០គ្រឿងផងដែរ។

កាលពីពេលថ្មីៗនេះ មន្ទីរបញ្ចកោណប្រកាសថា ប្រជាជនអ៊ុយក្រែន នឹងត្រូវបានអនុញ្ញាតឲ្យទទួលការព្យាបាលនៅមន្ទីរពេទ្យយោធាអាមេរិកក្នុងប្រទេសអាល្លឺម៉ង់ ក្បែរមូលដ្ឋានទ័ពអាកាស Ramstein។
កាលពីថ្ងៃចន្ទសប្តាហ៍មុន មន្ទីរបញ្ចកោណបានប្រកាសកញ្ចប់ជំនួយសន្តិសុខដាច់ដោយឡែក សម្រាប់អ៊ុយក្រែន ដែលមានតម្លៃរហូតដល់ ៥៥០ លានដុល្លារ។
យ៉ាងណាក្តី សេតវិមានបានបដិសេធ ធ្វើអត្ថាធិប្បាយលើកញ្ចប់នេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ណាតូ លាតត្រដាងគោល ដៅ របស់ ខ្លួន ក្នុង ជម្លោះ រុស្ស៊ី-អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ