កីឡា
តើកម្មវិធីប្រដាល់ដែលកីឡាករគុនខ្មែរកំពុងប្រកួតនៅម៉ាឡេស៊ី មានលក្ខណៈបែបណា?
អ្នកលេងគុនខ្មែរជាច្រើនរូបកំពុងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់អន្តរជាតិដ៏ធំមួយនៅប្រទេសម៉ាឡេស៊ី ហើយអ្នកលេងគុនខ្មែរកំពុងធ្វើបានល្អក្នុងរយៈពេល២ថ្ងៃកន្លងទៅនេះ។ តើបងប្អូនគាំទ្រគុនខ្មែរបានយល់ពីព្រឹត្តិការណ៍នេះកម្រិតណា?

ព្រឹត្តិការណ៍នេះឈ្មោះ«ជើងឯកយុវជនពិភពលោករបស់សហព័ន្ធអន្តរជាតិនៃសមាគមកីឡាមួយថៃឆ្នាំ២០២២ (2022 IFMA Youth World Championship) ដែលត្រូវបានរៀបចំឡើងនៅឆ្នេរខ្សាច់ Sunway Lagoon ក្នុងប្រទេសម៉ាឡេស៊ីដែលមានប្រទេសជាង១០០មកពីទូទាំងពិភពលោកដែលបានបើកជាផ្លូវការកាលពីថ្ងៃទី៩ រហូតដល់ថ្ងៃទី២១ ខែសីហា ទើបចប់។

ពិធីបើកមានការសម្តែងក្បាច់គុនមួយថៃដែលបង្ហាញពីវប្បធម៌របស់ប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះ និងមានទង់ជាតិចំនួន១០១ប្រទេសក្នុងក្បួនដង្ហែ។ ពិធីនេះត្រូវបានបើកជាផ្លូវការដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Dato’ Sri Ismail Sabri bin Yaakob ព្រមទាំងមន្ត្រីទូតពីបណ្តាប្រទេសនានា គណៈកម្មាធិការជាតិអូឡាំពិក និងក្រសួងកីឡាម៉ាឡេស៊ីផងដែរ។

លោក Stephan Fox អគ្គលេខាធិការរបស់ IFMA បានថ្លែងថា 2022 IFMA Youth World Championship គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់របស់ IFMA ដែលយុវជនមកពីទូទាំងពិភពលោកជួបជុំគ្នាដើម្បីទទួលស្គាល់ និងអបអរគ្នាទៅវិញទៅមក។

ប្រទេសដែលលេចធ្លោក្នុងការប្រកួតលើសង្វៀន មានដូចជា ថៃ កម្ពុជា អ៉ីរ៉ង់ អារ៉ាប៊ីសាអូឌីត អង់គ្លេស វៀតណាម អូស្ត្រាលី អាមេរិក អារ៉ាប់រួម ប៉ាឡេស្ទីន អ៉ីរ៉ាក់ កាហ្សាក់ស្ថាន និងប៉ូឡូញ។ កីឡាករថៃ និងកម្ពុជាត្រូវបានគេមើលឃើញថា លេចធ្លោជាងគេដែលមានកីឡាករប្រដាល់កម្រិតអាជីព។

និយាយរួម ព្រឹត្តិការណ៍នេះគឺជាកម្មវិធីប្រកួតមួយថៃ និងជាការផ្សព្វផ្សាយក្បាច់គុនមួយថៃទូទាំងពិភពលោកដែលត្រូវបានរៀបចំដោយរដ្ឋាភិបាលម៉ាឡេស៊ី និងសហព័ន្ធអន្តរជាតិនៃសមាគមកីឡាមួយថៃ (IFMA)។ មែនទែនទៅ អ្នកលេងគុនខ្មែរហាក់ដូចជាកំពុងទទួលស្គាល់ក្បាច់គុនរបស់គេដោយមិនដឹងខ្លួន ខណៈក្បាច់គុនខ្មែរមិនខុសពីក្បាច់គុនមួយថៃនោះទេ ប៉ុន្តែក្បាច់គុនខ្មែរហាក់មិនរីកចម្រើនលើឆាកអន្តរជាតិ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ IFMA
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៧ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


