KPT+
ក្រសួងអប់រំ យុវជន និងកីឡា កំពុងស្រាវជ្រាវករណី នាយកវិទ្យាល័យ វាយសិស្សស្រី
មានការចែករំលែកវីដេអូខ្លីបន្តគ្នាលើបណ្ដាញសង្គម Facebook TikTok អំពីករណី នាយកវិទ្យាល័យ សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្ដាល លោក ម៉ម សុធានី វាយសិស្សស្រី ក្នុងសាលា ហាក់ដូចជាពេលសិស្សតម្រង់ជួរគោរពទង់ជាតិ ឬកំឡុងពេល សាលាផ្ដល់ព័ត៌មានអ្វីមួយដល់សិស្សានុសិស្ស។

ឆ្លើយតបទៅករណីការផ្ទុះឡើងនេះ លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡាកំពុងស្រាវជ្រាវករណីនេះ។ ក្រសួងអប់រំ យុវជន និងកីឡាសូមថ្លែងអំណរគុណចំពោះមហាជនដែលបាន និងបន្តចូលរួមសហការ រួមទាំងផ្តល់ដំណឹងក្នុងន័យចូលរួមលើកកម្ពស់គុណភាពអប់រំកម្ពុជា។

លោក រស់ សុវាចា លើកឡើងបន្តថា ករណីមានបាតុភាពនៅតាមគ្រឹះស្ថានសិក្សា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវចាត់វិធានការរដ្ឋបាល បើចាំបាច់អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាទាំង ២៥ ខេត្ត រាជធានីដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡា។ វិធានការរដ្ឋបាលមាន ២ កម្រិត។ វិធានការរដ្ឋបាលថ្នាក់ទី១ គឺ ស្តីបន្ទោសជាលាយល័ក្ខអក្សរ និងផ្លាស់ដោយបង្ខំ និងវិធានការរដ្ឋបាលទី២ គឺលុបឈ្មោះចេញពីក្របខណ្ឌ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា រូបនេះ បង្ហាញ ២ មាត្រា ច្បាប់ស្តីពីការអប់រំ ដោយបញ្ជាក់ថា មាត្រា១៧ នៃច្បាប់ស្តីពី ការអប់រំ បានចែងថា ការអប់រំចំណេះទូទៅជាការចាំបាច់ដែលធ្វើឱ្យអ្នកសិក្សាមានការរីកចម្រើនចំណេះដឹង និងសីលធម៌ បុគ្គលិកលក្ខណៈល្អ ដោយលើកកម្ពស់សមត្ថភាពខាងផ្លូវចិត្ត បញ្ញា កាយ និងធានាឱ្យចេះប្រើចំណេះដឹង និងបំណិនមូលដ្ឋាន។ ចំណែក មាត្រា ៣៥ នៃច្បាប់ស្តីពី ការអប់រំបាន ចែងពីសិទ្ធិ និងករណីយកិច្ចរបស់អ្នកសិក្សាទាក់ទងនឹងការអប់រំថា មានសិទ្ធទទួលបានការគោរព និងការយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្ស ជាពិសេសសិទ្ធិមានសេចក្តីថ្លៃថ្នូរ សិទ្ធិរួចផុតពីទារុណកម្ម រឺ ការដាក់ទណ្ឌកម្មលើរាងកាយ និងផ្នែកស្មារតី។ អ្នកសិក្សាមានករណីកិច្ចគោរពបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា តម្លៃខាងសមធម៌យេនឌ័រ ដោយអនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ និងគោរពសិទ្ធិអ្នកដទៃដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ ចិត្ត និងគុណភាពលទ្ធផលសិក្សា។

លោក រស់ សុវាចា បញ្ជាក់ថា ក្រសួងអប់រំ យុវជន និង កីឡា ស្វាគមន៍ និងថ្លែងអំណរគុណចំពោះកិច្ចសហការណ៍វិជ្ជមានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ បុគ្គលិកអប់រំ អាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមលើកកម្ពស់សុខភាពសិក្សា និងលុបបំបាត់អំពើហិង្សាដែលត្រូវការការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ រួមទាំងមាតាបិតាផង។ លោកគ្រូ អ្នកគ្រូបាន និងបន្តដើរតួនាទីសំខាន់មួយ ក្នុងការចូលរួមលុបបំបាត់អំពើហិង្សាតាមរយៈគ្រប់មធ្យោបាយ ដូចជាការបង្រៀន និងយន្តការលើកទឹកចិត្តសិស្សានុសិស្សឱ្យបន្តរៀនសូត្រ ក្នុងន័យពង្រឹងសមត្ថភាពសម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន និងអនាគត។

ជាមួយគ្នានេះ យុវតី ភឿង ណារី លើកឡើងថា ក្នុងនាមជាសិស្ស វិទ្យាល័យសេរីភាពមួយរូប សូមកញ្ញាបញ្ជាក់ថា លោកគ្រូនាយក លោកគ្រូនាយករង មានគុណសម្បត្តិ និងជួយណែនាំសិស្សក្នុងសាលាច្រើនណាស់ ប៉ុន្តែចំណុចដែរធ្វើល្អជាច្រើនគ្មានអ្នកលើកសរសើរទេ ចំណុចអាក្រក់មួយធ្វើឱ្យលុបបំបាត់ចំណុចល្អដែរគាត់ខិតខំធ្វើទាំងអស់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៣ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


