Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រចង់ឲ្យ Prang និង Prama ក្លាយជាគូស្នេហ៍ពិតៗ

បានផុស

នៅ

បន្ទាប់ពីថតរូបពាក់អាវគូស្នេហ៍ជាមួយគ្នា តារាសម្ដែង Prang និង Prama Imanotai ត្រូវអ្នកគាំទ្រចង់ឲ្យស្រលាញ់គ្នាមែនទែន ព្រោះ​អ្នកទាំងពីរ​ទើបតែប្រកាសប្រេះឆា​ជាមួយ​អ្នកចាស់ និង​លីវ​ដូចគ្នា​ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នា​នេះ​ដែរ​ អ្នកគាំទ្រ​និង​មហាជន​ជាច្រើន​ចាប់​អារម្មណ៍​នឹង​ឈុត​ដែល​គូ​នេះ​ពាក់​មក​ព្រម​គ្នា ខណៈ​កាល​ពី​ម្សិលមិញ​នេះ​ នៅ​លើ Instagram របស់នាង ​បាន​បង្ហោះ​រូបភាព​ជាមួយ Prama ព្រមជាមួយ​ខេបសិនថា spy lip gloss #ខ្ញុំនឹងស្លៀកពាក់ដដែលៗ។ ជាការពិតណាស់ ក្នុងរូបភាពនេះ ពួកគេទាំងពីរស្លៀកពាក់ដូចគ្នាខ្លាំងណាស់ សឹងតែថាពួកគេបានណាត់គ្នាស្លៀកពាក់ផង។

ក្រោយ​ពី​ការ​បង្ហោះ​នេះ​ត្រូវបាន​ផ្សព្វផ្សាយ មាន​មហាជន​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ទៅ​លើ​រូប​នោះ​ សុទ្ធ​តែ​គាំទ្រ​ចង់ឲ្យ​តួប្រុសស្រីក្នុងរឿង “បុព្វេសន្និវាស” ​ស្រលាញ់​គ្នាពិតៗ។ ក្នុង​នោះ​មនុស្ស​ជា​ច្រើន​បាន​បញ្ចេញមតិ​ដូចៗ​គ្នា​ថា​ទាំង Prang និង Prama សុទ្ធតែ​នៅ​លីវ​ដូចគ្នា​ ហើយ​ទើប​តែ​ប្រកាស​បែក​ពី​សង្សារ​ចាស់​រៀងៗខ្លួន។ ដូច្នេះ​អ្នក​ទាំងពីរ​គួរ​ភ្ជាប់​ទំនាក់ទំនង​គ្នា។ តើ​អាច​ទេ? ​ប្ដូរ​ពីមិត្តភាព​មក​ស្រលាញ់​គ្នា​ដូច​ភាពយន្ត​ដែល​ពួកគេ​ធ្លាប់​សម្ដែង​រួមគ្នា​ជា​ដើម។

យ៉ាងណាមិញ​ ទស្សនិកជន​ ជាពិសេស​ហ្វេនៗ​របស់​អ្នកទាំង​ពីរ ​កំពុងតែ​មើល​ថា​ទំនាក់​ទំនង​នឹង​ទៅ​ជា​យ៉ាង​ណា​បន្តទៀត។ ព្រោះ​កន្លង​មក​គេ​តែង​ឃើញ​គូនេះ​ បង្ហាញ​ពី​ភាព​ជិតស្និទ្ធ និង​ចៃដន្យ​ពាក់​អាវស ខោខូវប៊យ​ដូចគ្នា។ សូម្បី​តែ​ស្ថានភាព​អ្នក​ទាំង​ពីរ​ ​គ្រាន់​តែ​ជា​បង​ប្អូន មិត្តរួមការងារក្ដី តែ​ក្រោម​ការបង្ហោះកន្លងមក គូនេះតែង​សរសើរគ្នាទៅវិញទៅមក​ជានិច្ច៕

ប្រែសម្រួល៖ សាង​ ស្រីល័ក្ខ

ចុចអាន៖Kimberly បង្ហាញរូបរាងថ្មី ដើម្បីត្រៀមស្លៀកឈុតកូនក្រមុំ (មានវីដេអូ)

ចុចអាន៖១០ សន្លឹក ពី Bella Ranee ក្រោយប្រកាសខ្លួននៅលីវ កាន់តែស្រស់ស្អាតជាងមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១ នាទីute មុន

ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»

សេចក្ដីជូនដំណឹង៧ នាទីutes មុន

យីហោសម្លៀកបំពាក់ និងស្បែកជើងល្បីៗ នឹងបង្ហាញជូនសាធារណជននៅណាហ្គាវើលដ៍ 

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ២ ម៉ោង មុន

ការដាក់​ពាក្យ​ប្រឡង​ក្រប​ខ័ណ្ឌ​មន្ត្រីពន្ធនាគារ នឹងចាប់ផ្តើម​ផ្តល់ពាក្យ​នៅ​ដើមសប្តាហ៍​ក្រោយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម