Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះសង្ឃ​ថៃ​៤​អង្គ​ត្រូវ​ផ្សឹក​ក្រោយ​ធ្វើតេស្ត​ឃើញ​មាន​សារធាតុ​ញៀន

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី១៨ខែកក្កដានេះ ព្រះសង្ឃ​ថៃបួន​អង្គ​នៅ​ខេត្ត​ Sisaket ភាគ​ឦសាន​ប្រទេស​ថៃ ត្រូវ​បាន​ចាប់​ខ្លួន និង​ផ្សឹក​បន្ទាប់​ពី​ប៉ូលិសធ្វើ​តេស្ត​រក​ឃើញ​សារធាតុញៀន។

ព្រះសង្ឃ​ថៃបួន​អង្គដែល​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​ធ្វើ​តេស្ត​រក​ឃើញ​សារធាតុ​ញៀន។ (រូបភាព៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី ១៧ ខែកក្កដា ក្នុងអំឡុងពេលនៃការបោសសម្អាតគ្រឿងញៀនរបស់ប៉ូលិសនៅក្នុងស្រុក​ Nam Kliang ខេត្ត​ Sisaket ដែលត្រូវបានជំរុញដោយរបាយការណ៍របស់អ្នកស្រុកអំពីសកម្មភាពគួរឱ្យសង្ស័យនៅវត្តក្បែរនោះ។

ការ​ធ្វើ​តេស្ដ​ទឹកនោម​ដំបូង​នៅ​វត្ត​ចំនួន​២ បញ្ជាក់​ថា​ព្រះសង្ឃ​៤អង្គបានប្រើប្រាស់​ថ្នាំ​ញៀន​។ ព្រះសង្ឃទាំងបួនអង្គក្រោយមកបានសារភាពថាពិតជាបានប្រើប្រាស់គ្រឿងញៀនពិតមែន។

ក្រោយ​ការ​ចាប់​ខ្លួន​ព្រះសង្ឃ​ទាំង​នោះ​ត្រូវ​បាន​ផ្សឹក​បញ្ជូន​ទៅ​កាន់​មណ្ឌល​ស្តារ​នីតិសម្បទា​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​អាជ្ញាធរ​សុខាភិបាល​មូលដ្ឋាន និង​សមត្ថកិច្ច​អនុវត្ត​ច្បាប់។ ករណី​នេះ​បាន​បង្កើន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ក្នុង​ស្ថាប័ន​សាសនា និង​បាន​ជំរុញ​ឱ្យ​មាន​ការ​អំពាវនាវ​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​កាន់​តែ​តឹងរ៉ឹង​លើ​សហគមន៍​ព្រះសង្ឃ។

គួរបញ្ជាក់ថាការរកឃើញព្រះសង្ឃប្រើប្រាស់គ្រឿងញៀននេះក៏កើតឡើងចំពេលមានការផ្ទុះរឿងអាស្រូវផ្លូវភេទរវាងព្រះសង្ឃថៃជាច្រើនអង្គជាមួយស្រ្តីម្នាក់ ផ្អើលអស់មហាជនថៃផងដែរ។ ក្រោយហេតុការណ៍នេះប៉ូលិសថៃក៏កំពុងធ្វើការត្រួតពិនិត្យប្រវត្តិសង្ឃថៃប្រមាណ៣០ម៉ឺនអង្គទូទាំងប្រទេសថៃ ដើម្បីពង្រឹងវិន័យព្រះពុទ្ធសាសនាក្នុងប្រទេសឡើងវិញ៕

(រូបភាព៖ Pngtree)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម