កីឡា
រូបភាពមួយកែងរបស់ គឹម វាសនា ផ្តួល យុគផេត ឲ្យសន្លប់ឈឹង
កីឡាករប្រដាល់គុនខ្មែរ គឹម វាសនា បានផ្តួលកីឡាករថៃ យុគផេត ផេតកាសាម ឲ្យសន្លប់ក្នុងទឹកទី២សម្រាប់ការប្រកួតអន្តរជាតិក្នុងកម្មវិធីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ កាលពីថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២ នៅសង្វៀនបាយ័នស្ទឹងមានជ័យ។

ការប្រកួតនៅទឹកទី១ កីឡាករទាំងពីរមិនសន្សំសំចៃកម្លាំងទុកឡើយ។ ពួកគេបើកឆាកប្រយុទ្ធតែម្តងតាមរយៈកណ្តាប់ដៃ ទាត់ និងកែង ប៉ុន្តែមិនមានចំណុចគ្រោះថ្នាក់គួរឲ្យកត់សំគាល់ខ្លាំងទេ។ យ៉ាងណា នៅទឹកទី២ គឹម វាសនា និង យុគផេត ប្តូរកែងគ្នាទៅវិញទៅមកគួរឲ្យចាប់អារម្មណ៍ ហើយនៅចុងទឹកទី២ អ្នកលេងគុនខ្មែរដាក់មួយកែងពេញលើមុខរបស់ យុគផេត បណ្តាលឲ្យដួលផ្ងាពោះ និងសន្លប់ធំតែម្តង។
នេះជាការផ្តួលដៃជាលើកទី២ របស់ គឹម វាសនា សម្រាប់ការប្រកួតពីរលើកចុងក្រោយ ខណៈ យុគផេត ផេតកាសាម ទើបតែផ្តួលអ្នកលេងគុនខ្មែរ គង់ សំបូរ ដើមទឹកទី១តាមរយៈទាត់ជើងក្រោមកាលពីប៉ុន្មានខែមុន។ កាលណោះស្ទើរតែមិនជឿថា គង់ សំបូរ ត្រូវបាន យុគផេតទាត់ឲ្យខូចជើងដើមទឹកទី១។

រាត្រីជាមួយគ្នាកាលពីថ្ងៃអាទិត្យ ទី១៦ ខែតុលានេះដែរ សុខ សុវណ្ណ ត្រូវបានកីឡាករថៃ ឈោគមង្គល ផាក់យុគ ផ្តួលឲ្យសន្លប់ក្នុងទឹកទី៣តាមរយៈផ្លែកែងដ៏មុតស្រួចបណ្តាលឲ្យបែកឈាមហូរស្រោចមុខ។ អ្នកលេងគុនខ្មែររូបនេះមានតែកម្លាំងចិត្តប្រកួត តែគ្មានក្បាច់អ្វីគ្រោះថ្នាក់សោះ៕











អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?