ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អរគុណពលរដ្ឋនៅបាត់ដំបង ដែលបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹកភ្លូកដី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជំនះយ៉ាងភ្លូកទឹកភ្លូកដី កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥កន្លងទៅនេះ។

នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករ ដែលរងគ្រោះដោយទឹកជំនន់ចំនួន ១១,៥២៨ គ្រួសារ ក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ២៤ ខែតុលានេះថា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តបាត់ដំបង ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ កន្លងទៅនេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ហើយនៅក្នុងឱកាសនេះ ខ្ញុំក៏មិនភ្លេចអរគុណចំពោះប្រជាពរលដ្ឋ នៅក្នុងខេត្តបាត់ដំបង ដែលមានវត្តមាននៅទីនេះក្ដី និងមិនមានវត្តមាននៅទីនេះក្ដី ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់កន្លងទៅ ឈ្នះភ្លូកទឹកភ្លូកដី ដែលមានជាមូលដ្ឋានសំខាន់មួយ សម្រាប់ឲ្យគណបក្សប្រជាជនកម្ពុជា ឈានទៅឈ្នះឆ្នោតនៅឆ្នាំ ២០២៣ខាងមុខ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា នេះគឺជាប្រភពនៃការលើកទឹកចិត្ត សម្រាប់គណបក្សប្រជាជនកម្ពុជា ហើយក្រុមការងារគណបក្សទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងខិតខំប្រឹងប្រែងបម្រើ និងដោះស្រាយសុខទុក្ខប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានទាំងអស់៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


