ព័ត៌មានជាតិ
ក្លិបអ្នកកាសែតកម្ពុជា រៀបចំជំនួបជាមួយអ្នកសារព័ត៌មាន ស្ដីពី ការត្រៀមយកព័ត៌មានកិច្ចប្រជុំកំពូលអាស៊ាន
ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំជំនួបជាមួយអ្នកសារព័ត៌មាន ស្ដីពី «ការត្រៀមយកព័ត៌មាន ស្ដីពី កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ» នៅរសៀលថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ដើម្បីផ្ដល់ព័ត៌មាននានា មុនពេលអ្នកសារព័ត៌មានចូលយកព័ត៌មាន នៅសប្ដាហ៍ក្រោយ។ សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ។

លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានឲ្យដឹងថា ជំនួបនេះ មានគោលបំណងផ្ដល់ព័ត៌មាន ដែលមានសារៈសំខាន់នានាទៅដល់អ្នកសារព័ត៌មាន មុនពេលចូលទៅយកព័ត៌មានក្នុងពេលប្រជុំដ៏សំខាន់ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិមួយនេះ។

លោកបានថ្លែងយ៉ាងដូច្នេះថា «កិច្ចពិភាក្សារបស់យើងនៅថ្ងៃនេះ គឺក្នុងគោលបំណងផ្ដល់ជូននូវព័ត៌មានទាំងឡាយ ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាស៊ាន ហើយនិងកិច្ចប្រជុំពាក់ព័ន្ធ ដែលយើងកំពុងតែត្រៀមចូលយកព័ត៌មាន នៅពេលខាងមុខនេះ»។

សូមជម្រាបថា នៅក្នុងជំនួបនេះ ក៏មានការធ្វើបទបង្ហាញ ស្ដីពី «ការយកព័ត៌មានកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ» ពីលោក ពុយ គា អ្នកសារព័ត៌មានជំនាញអាស៊ាន និងជាប្រធានអ្នកឆ្លើយឆ្លងព័ត៌មាន នៃទីភ្នាក់ងារជប៉ុន Kyodo, បទបង្ហាញ ស្ដីពី «ការរៀបចំមណ្ឌលព័ត៌មាន និងកិច្ចការទំនាក់ទំនងសារព័ត៌មាន» ពីលោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន, និងលោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងជាអ្នកនាំពាក្យ នៃកិច្ចប្រជុំកំពូលអាស៊ានផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


