Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត ទីក្រុងភាគខាងត្បូង ចិន ដកការបិទខ្ទប់ ក្រោយផ្ទុះបាតុកម្មច្រើនថ្ងៃ

បានផុស

នៅ

ទីក្រុងក្វាងចូវភាគខាងត្បូងប្រទេសចិន បានបន្ធូរបន្ថយវិធានការប្រឆាំងនឹងកូវីដ ១៩ ដ៏តឹងរ៉ឹងរបស់ខ្លួន បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងបាតុករ និងប៉ូលិស ។

រដ្ឋាភិបាលទីក្រុងបានប្រកាសកាលពីថ្ងៃពុធថា ការបិទខ្ទប់ទ្រង់ទ្រាយធំដែលដាក់នៅគ្រប់តំបន់ នឹងត្រូវជំនួសដោយការបិទអគារ ជាកន្លែងដែលករណីឆ្លងមេរោគត្រូវបានបញ្ជាក់ ។

បន្ទាប់​ពី​ការ​ប្រកាស​នេះ អ្នក​ស្រុក​ដែលជាប់ក្នុងការ​ដាក់​កំហិតលើការធ្វើដំណើរ​ជាង​ ១ ​ខែ​ត្រូវ​បាន​គេ​ឃើញ​ចេញ​ទៅ​ទិញ​អាហារ ខណៈ​ពលករ​ចំណាក​ស្រុកក៏​បានធ្វើ​ដំណើរ​ទៅ​កន្លែងរបស់ពួកគេស្នាក់នៅវិញផងដែរ ។

ការបន្ធូរបន្ថយការរឹតបន្តឹងនេះបានកើតឡើង បន្ទាប់ពីការតវ៉ាប្រឆាំងនឹងគោលនយោបាយ “សូន្យកូវីដ” ដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលចិននៅទីក្រុងប៉េកាំង សៀងហៃ ក្វាងចូវ និងកន្លែងផ្សេងទៀត ។

ដោយឡែកទីក្រុងប៉េកាំងបានទទួលស្គាល់ថា អាជ្ញាធរក្នុងតំបន់មួយចំនួនបាននិងកំពុងដាក់វិធានការប្រឆាំងការឆ្លងហួសហេតុពេក ។ ប្រជាពលរដ្ឋមើលឃើញថា វាហាក់ដូចជាកំពុងចាត់វិធានការបង្ក្រាបលើហ្វូងបាតុករ មិនមែនការពារការឆ្លងកូវីដឡើយ ជាពិសេសដើម្បីបំបែកសាធារណជនកុំប្រមូលផ្ដុំតវ៉ាបន្ថែមទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ បាតុករ ចិន ប្រើបណ្ដាញសង្គមបរទេស ដើម្បីឲ្យអ្នកផ្សេងដឹងពីការតវ៉ា

ចុចអាន ៖ ស្ងាត់ដំណឹងយូរ ដឹងទេ មហាសេដ្ឋី Jack Ma សំងំរស់នៅប្រទេសណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៦ នាទីutes មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម