ព័ត៌មានអន្ដរជាតិ
បាតុករ ចិន ប្រើបណ្ដាញសង្គមបរទេស ដើម្បីឲ្យអ្នកផ្សេងដឹងពីការតវ៉ា
ពលរដ្ឋចិនដែលបាតុកម្មនឹងការរឹតបន្តឹងលើគោលនយោបាយ “សូន្យកូវីដ” កំពុងប្រឆាំងការត្រួតពិនិត្យរបស់រដ្ឋាភិបាល ដោយប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមបរទេស ដើម្បីឲ្យប្រជាជនផ្សេងទៀតដឹងពីការតវ៉ារបស់ពួកគេ ។

អាជ្ញាធរកំពុងដាក់ពង្រាយមន្ត្រីប៉ូលិសនៅក្នុងទីក្រុងធំៗ ដើម្បីបង្ក្រាបការមិនគោរពច្បាប់ស៊ីវិល បន្ទាប់ពីមានការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំបានកើតឡើងនៅទីក្រុងប៉េកាំង សៀងហៃ និងកន្លែងផ្សេងទៀត ។
ជាក់ស្តែង ការរិះគន់ទាំងនោះត្រូវបានរឹតបន្តឹង ខណៈដែលរូបថត និងរូបភាពនៃការតវ៉ាបានបាត់ពីអ៊ីនធឺណិត ខណៈកាសែត People’s Daily បានចុះផ្សាយអត្ថបទមួយកាលពីថ្ងៃអង្គារថា “ព័ត៌មានមិនល្អតាមអនឡាញកំពុងបង្កើនការភ័យស្លន់ស្លោក្នុងចំណោមប្រជាជន” ហើយអត្ថបទនេះបានលើកទឹកចិត្ត និងជំរុញឲ្យប្រជាជនផ្តោតលើព័ត៌មានដែលផ្តល់ដោយរដ្ឋាភិបាល ។

ទន្ទឹមនោះ ពលរដ្ឋមួយចំនួនកំពុងប្រើសេវា VPN ដើម្បីចូលប្រើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមបរទេស ដែលហួសពីលទ្ធភាពរបស់រដ្ឋាភិបាលចិន ជាពិសេសរូបថតមួយសន្លឹកដែលបានបង្ហាញពីក្រដាស ស ទំហំ A4 មានពាក្យថា “សេរីភាព” នៅលើនោះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទាំងនៅទីក្រុងសៀងហៃ និងទីក្រុងក្វាងចូវភាគខាងត្បូង, ប៉ូលិសកំពុងបង្ខំពលរដ្ឋឲ្យលុបកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមបរទេសចេញពីស្មាតហ្វូនរបស់ពួកគេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក គាំទ្របាតុកម្មប្រឆាំងគោលនយោបាយ “សូន្យកូវីដ” នៅ ចិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


