Connect with us

ព័ត៌មានអន្ដរជាតិ

ស្ងាត់ដំណឹងយូរ ដឹងទេ មហាសេដ្ឋី Jack Ma សំងំរស់នៅប្រទេសណា?

បានផុស

នៅ

កាសែត Financial Times បានរាយការណ៍នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកានេះថា ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានរស់នៅក្នុងទីក្រុងតូក្យូអស់រយៈពេលជិត ៦ ខែហើយ បន្ទាប់ពីការបង្ក្រាបរបស់រដ្ឋាភិបាលចិនលើវិស័យបច្ចេកវិទ្យា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយដកស្រង់ចេញពីប្រភពជិតស្និទ, កាសែត Financial Times បាន​រាយការណ៍​ទៀតថា មហាសេដ្ឋីរូបនេះបានចំណាយពេលជិត ៦ ខែស្នាក់នៅជាមួយគ្រួសាររបស់លោកនៅទីក្រុងតូក្យូ និងផ្នែកផ្សេងទៀតនៃប្រទេសជប៉ុន រួមទាំងការធ្វើដំណើរជាទៀងទាត់ទៅកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលផងដែរ ។

កាសែតអង់គ្លេសបានចុះផ្សាយបន្ថែមថា លោក Jack Ma ឧស្សាហ៍ទៅលេងក្លឹបដើម្បីជួបជុំសមាជិកឯកជនជាច្រើននៅទីក្រុងតូក្យូ ហើយក៏បានក្លាយជាអ្នកប្រមូលទិញរបស់របរសិល្បៈទំនើបៗថែមទៀតផង ។

កាលពីខែកក្កដាកន្លងទៅ របាយការណ៍មួយបាននិយាយថា លោក Ma គ្រោងនឹងប្រគល់ការគ្រប់គ្រងរបស់ក្រុមហ៊ុន Ant Group ដើម្បីផ្គាប់ចិត្តនិយតករចិន ស្របពេល Alibaba ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំរបស់លោក បានរាយការណ៍ពីកំណើនប្រាក់ចំណូលថេរនៅក្នុងខែសីហាជាលើកដំបូង ខណៈដែលប្រទេសចិនបានប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច និងករណីផ្ទុះជំងឺកូវីដ ១៩ ឡើងវិញ ។

បន្ថែមពីនេះ អាជ្ញាធរអាមេរិកបានដាក់ក្រុមហ៊ុនរបស់លោក Ma នៅក្នុងបញ្ជីតាមដានផងដែរ ដែលអាចមើលឃើញថា វាត្រូវបានលុបចោលនៅក្នុងទីក្រុងញូវយ៉កឬយ៉ាងណា ប្រសិនបើក្រុមហ៊ុននេះមិនគោរពតាមបទបញ្ជាបង្ហាញ ដែលបណ្តាលឲ្យភាគហ៊ុនរបស់ខ្លួនធ្លាក់ចុះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ អតីតមេដឹកនាំចិន លោក Jiang Zemin ទទួលមរណភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ នាទីutes មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ៥ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម