កីឡា
វិភាគ តើក្រូអាតអាចទប់ប្រេស៊ីលជាប់អត់យប់នេះ?
ប្រេស៊ីលកំពុងដាក់ក្តីសង្ឃឹមលើកពានពិភពលោកជាប់កំណត់ត្រាលើកទី៦ នៅពេលត្រូវប៉ះក្រូអាត វេលាម៉ោង១០យប់នេះ វគ្គ៨ក្រុមចុងក្រោយដើម្បីបោះជំហានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងឯកពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា។
វគ្គសន្សំពិន្ទុក្នុងពូល ប្រេស៊ីល ឈរលើកំពូលតារាងពូល G បន្ទាប់ពីឈ្នះស៊ែប ២-០, ឈ្នះស្វីស ១-០ និងចាញ់កាមេរូន ១-០។ វគ្គ១៦ក្រុម ប្រេស៊ីល លត់ ក្រុមអាស៊ី កូរ៉េខាងត្បូង ដោយលទ្ធផល ៤-១។

ចំណែក ក្រូអាតមិនទាន់ស្គាល់បរាជ័យម្តងឡើយ World Cup ឆ្នាំនេះ ដោយសន្សំពិន្ទុ ស្មើម៉ារ៉ុក ០-០, ឈ្នះកាណាដា ៤-១ និងស្មើ បែលហ្ស៊ុក ០-០ ដោយឈរលេខ២ក្នុងពូល F។ វគ្គ១៦ក្រុមចុងក្រោយ ក្រូអាតឈ្នះជប៉ុន ដោយប៉េណាល់ទី ៣-១ បន្ទាប់ពីស្មើគ្នា ១-១។
ប្រេស៊ីលជាក្រុមដែលត្រូវបានពិភពលោកមើលឃើញជាគីឡូយក្សក្នុងការឈ្នះជើងឯកពិភពលោក ដោយសារសំបូរកីឡាករឆ្នើមៗលើលោក និងមានកំណត់ត្រាល្អក្នុងប្រវត្តិសាស្ត្រ។ យ៉ាងណា ក្រូអាត ដែលជាប្រទេសមានប្រជាជនជាង៤លាននាក់ហាក់មានសំណាងច្រើនទាំងការប្រកួតជើងឯកអឺរ៉ុប និងពិភពលោក យប់នេះថាមិនត្រូវ ប្រេស៊ីលអាចទឹកភ្នែក។
៦ប្រកួតចុងក្រោយ
ក្រូអាតឈ្នះ៣ ស្មើ២ និងចាញ់១ ខណៈប្រេស៊ីលឈ្នះ៥ និងចាញ់១។ ៤ប្រកួតកន្លងមកក្នុង World Cup ឆ្នាំនេះ ក្រូអាតមិនទាន់ចាញ់ទេគឺឈ្នះ២ និងស្មើ២ ប៉ុន្តែប្រេស៊ីលចាញ់១ និងឈ្នះ៣។
ប្រវត្តិជួបគ្នា
ជួបគ្នា៤លើកកន្លងមក ក្រូអាតមិនធ្លាប់ឈ្នះឡើយ ប៉ុន្តែស្មើគ្នា១ និងប្រេស៊ីលឈ្នះ៣ដង។
- ឆ្នាំ២០០៥៖ ក្រូអាត ១-១ ប្រេស៊ីល មិត្តភាព
- ឆ្នាំ២០០៦៖ ប្រេស៊ីល ១-០ ក្រូអាត ពាន World Cup
- ឆ្នាំ២០០៤៖ ប្រេស៊ីល ៣-១ ក្រូអាត ពាន World Cup
- ឆ្នាំ២០១៨៖ ប្រេស៊ីល ២-០ ក្រូអាត មិត្តភាព

ព័ត៌មានកីឡាករ
ខ្សែការពារក្រូអាត Borna Sosa និង Josip Stanisic មិនបានលេងទេពេលឈ្នះជប៉ុនដោយសារមានបញ្ហាសុខភាព និងរបួសសាច់ដុំ ដូច្នេះអ្នកទាំងពីររំពឹងអាចវិលមកកាន់ទីលានវិញយប់នេះ ហើយអាចជំនួស Borna Barisic ខ្សែការពារស្លាបឆ្វេង។
លោកគ្រូបង្វឹក Dalic ទំនងជាមិនធ្វើការផ្លាស់ប្តូរច្រើនទេសម្រាប់ជម្រើស១១នាក់ដំបូង ដោយមាន Luka Modric, Marcelo Brozovic និង Mateo Kovacic រំពឹងរក្សាជម្រើសដំបូងដដែលហើយ Modric និង Kovacic ជាទំនុកចិត្តក្នុងការបម្រើជួយដល់តំបន់ប្រយុទ្ធដែលមាន Barisic និង Dejan Lovren។

បន្ថែមលើនេះ Lovren គ្រោងចាប់ដៃជាមួយ Josko Gvardiol ក្នុងតំបន់ការពារ ខណៈ Marko Livaja និង Ante Budimir នឹងជួយតំបន់បម្រើ។
ចំណែកប្រេស៊ីលវិញនឹងគ្មានវត្តមាន Gabriel Jesus និង Alex Telles ដោយសាររបួស ខណៈ Alex Sandro មិនទាន់ច្បាស់១០០%ដែរ ពីព្រោះរបួសកំពុងធូរស្បើយ។ យ៉ាងណា Danilo នឹងបន្តជួយការពារស្លាប រួមជាមួយ Thiago Silva, Marquinhos និង Eder Militao។
លោក Tite ពេញចិត្ត Casemiro និង Paqueta សម្រាប់យប់នេះ ខណៈខ្សែប្រយុទ្ធ Neymar ដែលទើបសះស្បើយពីរបួសត្រូវបានដាក់ឲ្យចូលលេងចុងក្រោយហើយរកបានគ្រាប់បាល់នឹងបន្តលេងទៀត រួមជាមួយខ្សែបម្រើស្លាប Raphinha និង Vinicius Junior និងប្រយុទ្ធ Richarlison។

ជម្រើស១១នាក់
- ក្រូអាតអាចដាក់ជម្រើស១១នាក់ដំបូង៖ អ្នកចាំទី Livakovic; Juranovic, Lovren, Gvardiol, Sosa; Kovacic, Brozovic, Modric; Kramaric, Petkovic និង Perisic។
- ប្រេស៊ីលអាចដាក់ជម្រើស១១នាក់ដំបូង៖ អ្នកចាំទី Alisson; Militao, Thiago Silva, Marquinhos, Danilo; Casemiro, Paqueta; Raphinha, Neymar, Vinicius Jr; Richarlison។
គ្រាប់បាល់
ប្រេស៊ីលនឹងសម្រុកខ្លាំងដើម្បីរកគ្រាប់បាល់ដោយមិនចង់អូសបន្លាយឈានដល់វគ្គបន្ថែមម៉ោង១៥នាទីពីរដង ឬប៉េណាល់ទីឡើយ។ ផ្ទុយទៅវិញ ក្រូអាតច្បាស់ណាស់លេងដោយស្ងប់អារម្មណ៍ តាមដំណើរ និងការពារខ្លាំងអាចជាការពន្យារពេលដើម្បីឈានដល់ប៉េណាល់ទី។ លទ្ធផលអាច ក្រូអាត ១-២ ប្រេស៊ីល៕
ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


