សុខភាព
មានបញ្ហាស្រៀវធ្មេញ គួរដោះស្រាយបែបណា?
អាការស្រៀវធ្មេញអាចកើតមានលើទាំងវ័យក្មេង និងចាស់ ឲ្យតែមានបញ្ហា ធ្មេញស្រាំប្រេះ ធ្មេញបែក ធ្មេញពុក ធ្មេញសឹករេចរឹលស្រទាប់ខាងក្រៅ ឬមានជំងឺអញ្ចាញធ្មេញនឹងជួបប្រទះបញ្ហាស្រាវធ្មេញនេះហើយ។ ពិសេសរាល់ពេលដែលញ៉ាំអាហាររឹង អាហារត្រជាក់ ឬកក អាហារក្ដៅ និងពពួកអាហារមានជាតិកាត់ខ្លាំងក៏អាចធ្វើឲ្យស្រាវធ្មេញដែរ។

ធ្មេញបែងចែកជាបីស្រទាប់សំខាន់ៗ គឺស្រទាប់ក្រៅ(កាចា) ស្រទាប់កណ្ដាល(ស្រទាប់ភ្លុក) និង ស្រទាប់ក្នុង(បណ្ដូលធ្មេញ)។ នៅពេលស្រទាប់ខាងក្រៅ រងផលប៉ះពាល់ដោយប្រការណាមួយ ដូចជា សឹក ឬ បែកជាដើម នោះធ្មេញនឹងមិនរឹងមាំទៀតនោះទេ។ ដូចនេះនៅពេលយើងញ៉ាំរបស់រឹង របស់ត្រជាក់ ឬក្ដៅ ក៏នាំឲ្យយើងមានអាការៈស្រៀវធ្មេញ។
វិធីព្យាបាលធ្មេញស្រៀវ
ការព្យាបាលធ្មេញស្រៀវ គឺអាស្រ័យលើកម្រិតនៃការស្រៀវ និង ការខូចខាតធ្មេញរបស់អ្នកជំងឺម្នាក់ៗ។ ករណីធ្ងន់ គឺត្រូវទៅជួបជាមួយទន្ដពេទ្យ ដើម្បីត្រួតពិនិត្យ និង ព្យាបាល។ ក្នុងករណីស្រាលអាចសាកល្បងអនុវត្ដវិធីដូចខាងក្រោមនេះបាន។
ប្រើប្រាស់ថ្នាំដុសធ្មេញ៖ ការប្រើប្រាស់ថ្នាំដុសធ្មេញ ក៏អាចជួយព្យាបាលធ្មេញស្រៀវបានផងដែរ ពិសេសពពួកថ្នាំដុសធ្មេញដែលផ្ទុកសារធាតុ ភ្លុយអ័រ។ យើងអាចប្រើប្រាស់ថ្នាំដុសធ្មេញ លាបនៅកន្លែងដែលមានអាការៈស្រៀវ ឬកន្លែងដែលមានស្មាមពុក ស្មាមប្រេះ នឹងអាចជួយកាត់បន្ថយអាការៈស្រៀវបាន។
ផ្លាស់ប្ដូរទម្លាប់ដុសធ្មេញ៖ ដើម្បីដុសធ្មេញបានស្អាតល្អ គឺអាស្រ័យទៅលើតិចនិក បូកផ្សំជាមួយសរសៃច្រាសស្ដើងទន់ ទើបអាចជ្រៀតចូលតាមចន្លោះធ្មេញ សម្អាតកម្ទេចកំទីចំណីអាហារបានស្អាត និងមានប្រសិទ្ធភាពការពារធ្មេញ។ ម្យ៉ាងវិញទៀត គួរទម្លាប់ ដុសធ្មេញក្រោយការញ៉ាំអាហារយ៉ាងតិច កន្លះទៅមួយម៉ោង ព្រោះដោយសារតែចំណីអាហារ និងភេសជ្ជៈខ្លះ អាចធ្វើឲ្យកាចាធ្មេញលែងរឹងមាំ ធ្វើឲ្យការដុសសម្អាតធ្មេញភ្លាមៗក្រោយអាហារ កាន់តែឆាប់សឹកកាចាធ្មេញបាន។

ផ្ដាស់ប្ដូររបបអាហារ៖ អាហារមួយចំនួនគួរតែកាត់បន្ថយដូចជាពពួក ភេសជ្ជៈមានជាតិអាស៊ីដ ទឹកក្រូចឆ្មារ ទឹកខ្មេះ ឬទឹកប៉េងប៉ោះ ដែលសុទ្ធតែអាចធ្វើឲ្យកាចាធ្មេញសឹករេចរឹល។ ក្នុងនោះក៏រាប់បញ្ចូលប្រភេទអាហារ រឹងផងដែរ។
សុំការណែនាំបន្ថែមពីពេទ្យ៖ ដោយសារតែបញ្ហាធ្មេញស្រៀវទាំងអស់ មិនមែនសុទ្ធតែដូចគ្នា ហេតុនេះគួរជួបពិនិត្យជាមួយគ្រូពេទ្យធ្មេញជាមុនសិន ប្រសើរជាងរកវិធីព្យាបាលខ្លួនឯងនៅផ្ទះ។
ចុចអាន៖យុវវ័យចូលចិត្តដាក់ធ្មេញដែក ត្រូវដឹងពីផលប៉ះពាល់ដល់សុខភាព
ចុចអាន៖កុំប្រហែស! ក្លិនមាត់អាចបញ្ជាក់ពីជំងឺផ្សេងៗទាំងនេះ ក្រៅពីបញ្ហាក្នុងប្រអប់មាត់
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


