ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រកាសជ្រើសរើសនិស្សិតជាង ១០០ នាក់ ទៅសិក្សានៅប្រទេសវៀតណាម
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សា និងថ្នាក់បរិញ្ញាបត្រចំនួន ១២០ នាក់ ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ឆ្នាំ ២០២៣-២០២៤ ខាងមុខ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលទើបទទួលបាននៅថ្ងៃទី ៣ មេសានេះ បានឲ្យដឹងថា ក្នុងចំណោមអាហារូបករណ៍ ១២០ នាក់ ក្នុងនោះ ២០ នាក់ សម្រាប់សិក្សាថ្នាក់ក្រោយឧត្ដមសិក្សា និង ១០០ នាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ។
សម្រាប់ថ្នាក់ក្រោយឧត្ដមសិក្សាមានថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដោយបេក្ខជនត្រូវមានសញ្ជាតិខ្មែរជានិស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្រមកពីសាលារដ្ឋសង្គមនិយមវៀតណាម មានអាយុមិនលើសពី ៤០ ឆ្នាំ គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៣ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មិនកំណត់អាយុសម្រាប់ថ្នាក់បណ្ឌិត ត្រូវមានសុខភាពល្អបរិបូរណ៍ទាំងកាយសម្បទា និងសតិបញ្ញា។
ចំណែកថ្នាក់បរិញ្ញាបត្រចំនួន ១០០ នាក់ ក្នុងក្របខណ្ឌ CLMV ចំនួន ២០ កន្លែង ហើយលក្ខខណ្ឌ នៃការចុះឈ្មោះបេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ មានអាយុមិនលើសពី ៣៥ ឆ្នាំ គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៣ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ មានសុខភាពល្អបរិបូរណ៍ទាំងកាយសម្បទា និងសតិបញ្ញា។
បេក្ខជនដែលបានដាក់ពាក្យសុំអាហារូបករណ៍ ត្រូវឆ្លងកាត់ការជ្រើសរើសដោយគណៈកម្មការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយចាប់ទទួលពាក្យរហូតដល់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍។
ចំពោះកាលបរិច្ឆេទប្រឡង នឹងប្រព្រឹត្តទៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៣ ដែលមានវិញ្ញាសាវប្បធម៌ទូទៅ និងគណិតវិទ្យា។ និស្សិតថ្នាក់បរិញ្ញាបត្រ ត្រូវជ្រើសរើសមុខជំនាញសិក្សារបស់ខ្លួននៅក្រោយពេលប្រឡងជាប់។ ដោយឡែកសម្រាប់ក្របខណ្ឌអាហារូបករណ៍ CLMV មុខជំនាញសិក្សាតែផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំសិក្សា ២០២២-២០២៣ កម្ពុជា បញ្ជូននិស្សិតអាហារូបករណ៍ទៅសិក្សានៅបរទេសប្រមាណជាង ៧៦០ នាក់ នៅតាមបណ្ដាប្រទេសចំនួន ១០។ ក្នុងនោះនៅប្រទេសវៀតណាមមាន ១០០ នាក់ផងដែរ ដោយសិក្សាថ្នាក់កម្រិតបរិញ្ញាបត្រ៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន