ព័ត៌មានជាតិ
ប្រឡងឌីប្លូមព្រឹកថ្ងៃទី២នៅមណ្ឌលភ្នំពេញអវត្តមានបេក្ខជន៨នាក់ ខណៈថ្ងៃទី១អវត្តមានជាង២០០នាក់
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ កក្តដានេះថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមព្រឹកថ្ងៃទី២នេះ នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ មានបេក្ខជនអវត្តមានចំនួន ៨ នាក់ប៉ុណ្ណោះ ខណៈការប្រឡងថ្ងៃទី១អវត្តមានរហូតទៅដល់ជាង ២០០នាក់ឯណោះ។

លោកឱ្យដឹងថា សម្រាប់ព្រឹកថ្ងៃទី១៥ កក្កដានេះ មានបេក្ខជនមកប្រឡងចំនួន ១៧ ៤៣៣ នាក់ស្រី ៨ ៨៥៥ នាក់ក្នុងចំណោមបេក្ខជនសរុប ១៧ ៦៦៥ នាក់ ចែកជា ៦៥ មណ្ឌលត្រូវជា ៧៤៣ បន្ទប់។ បើតាមប្រធានមន្ទីរអប់រំ ពេលប្រឡងចំថ្ងៃទី១ ពោលត្រូវនឹងថ្ងៃទី១៤ ខែកក្កដា អវត្តមានបេក្ខជនចំនួន ២៣២ នាក់ ស្រី ៨០ នាក់។ ប៉ុន្តនៅការប្រឡងឌីប្លូម នៅព្រឹកថ្ងៃទី ២នេះ អវត្តមានបេក្ខជនតែ ៨នាក់ប៉ុណ្ណោះ។
យ៉ាងណាមិញ លោក ហែម ស៊ីណារ៉េត បញ្ជាក់ថា សម្រាប់ដំណើរការប្រឡងឌីប្លូមនៅព្រឹកថ្ងៃទី២នេះបានប្រព្រឹត្តទៅមានលក្ខណៈល្អប្រសើរ មានភាពស្ងប់ស្ងាត់ និងអនុវត្តបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់ក្រសួង។ ចំពោះមុខវិជ្ជាដែលត្រូវប្រឡងនៅព្រឹកនេះរួមមាន គណិតវិទ្យា និងការសរសេរតាមអាន និងពេលរសៀលមានមុខវិជ្ជា ជីវវិទ្យា ប្រវត្តិវិទ្យា និង ភាសាបរទេស។

គួរបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ មានរយៈពេល២ ថ្ងៃចាប់ពីថ្ងៃទី១៤-១៥ ខែកក្តដា ឆ្នាំ២០២៥ នេះតទៅ និងប្រកាសលទ្ធផលនៅថ្ងៃទី២១កក្តដាខាងមុខ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២១ ម៉ោង agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


