Connect with us

ព័ត៌មានជាតិ

បើបាត់បណ្ណសម្គាល់រថយន្ត អាចស្នើសុំថ្មីវិញបានទេ?

បានផុស

នៅ

បើសិនជាបាត់បណ្ណសម្គាល់រថយន្ត(សម្រាប់រូបវន្តបុគ្គលសញ្ជាតិខ្មែរ) អាចស្នើសុំថ្មីបាន ដោយគ្រាន់តែតម្រូវឱ្យភ្ជាប់នូវ ឯកសារមួយចំនួន និងបង់កម្រៃសេវា ៣៦.០០០ រៀល សម្រាប់បណ្ណសម្គាល់ (លេខរាជធានី-ខេត្ត) និង ៦០.០០០ រៀល សម្រាប់បណ្ណសម្គាល់ (លេខពិសេសផ្ទាល់ខ្លួន)។ នេះបើតាមការផ្សព្វផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសាធារណការ បញ្ជាក់ថា នៅពេលដែលបងប្អូនប្រជាពលរដ្ឋ មកស្នើសុំធ្វើបណ្ណសម្គាល់រថយន្តជាថ្មី ឡើងវិញនោះ(ទុតិយតា) គឺត្រូវ​ភ្ជាប់នូវឯកសារចាំបាច់មួយចំនួនខាងក្រោមនេះ៖

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
  • ពាក្យសុំទុតិយតាបណ្ណសម្គាល់យានជំនិះ (មានបិទលេខតួ-ម៉ាស៊ីន កាល់ជាក់ស្ដែង)
  • ពាក្យបណ្តឹងមានបញ្ជាក់ពីប៉ុស្ដិ៍នគរបាលរដ្ឋបាល
  • វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)

សម្រាប់ព័ត៌មានលម្អិត ពីការធ្វើឡើងវិញនូវបណ្ណសម្គាល់រថយន្ត(សម្រាប់រូបវន្តបុគ្គលសញ្ជាតិខ្មែរ) ដែលបានបាត់
គឺ​អាច​ទាក់ទង​ទៅកាន់ Hotline 1275 របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវ​ក្រវាត់​ព្រំដែន​ខេត្តមណ្ឌលគិរី លេចរូប​រាង​បណ្ដើរៗ ដើម្បី​ត្រៀម​ទទួល​ពលរដ្ឋ​ដែល​ចង់មកលេង​កម្សាន្ត

ព័ត៌មានជាតិ១០ ម៉ោង មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម