ព័ត៌មានជាតិ
ផ្លូវក្រវាត់ព្រំដែនខេត្តមណ្ឌលគិរី លេចរូបរាងបណ្ដើរៗ ដើម្បីត្រៀមទទួលពលរដ្ឋដែលចង់មកលេងកម្សាន្ត
មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ស្ថាបនាដោយកងវិស្វកម្ម ដែលកំពុងពុះពាររាល់ឧបសគ្គនាពេលកន្លងមក បានលេចចេញជារូបរាងល្អស្អាតបណ្ដើរៗហើយ តាមតំបន់មួយចំនួន សម្រាប់ប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមានបំណងធ្វើដំណើរកម្សាន្តទស្សនាតាមព្រំដែន ផ្លូវក្រាលក្រួសក្រហមក្នុងភូមិសាស្ត្រជាច្រើននៅខេត្តមណ្ឌលគិរី ជាប់និងប្រទេសវៀតណាម។

សូមគូសបញ្ជាក់ថា កងកម្លាំងកងវិស្វកម្មចំនួន៥អង្គភាព កំពុងស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនជាងរៀងរាល់ថ្ងៃក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី បើទោះបីក្នុងស្ថានភាពមេឃភ្លៀងរលឹមលំបាកស្ថាបនាក្នុងរដូវនេះ ប៉ុន្តែក្រុមកងវិស្វកម្ម ពួកគេមិនបានសម្រាកនោះដែរ នៅតែបន្តខិតខំពុះពាររាល់ឧបសគ្គ ដើម្បីពន្លឿនការស្ថាបនាផ្លូវក្រាលក្រួសក្រហមនៅតាមតំបន់មួយចំនួន សាងសង់បានយ៉ាងល្អសម្រាប់ទទួលភ្ញៀវទេសចរដែលមានបំណង់ ធ្វើដំណើរទស្សនាកំសាន្ត មើលទិដ្ឋភាពតាមដងព្រៃភ្នំ ជាពិសេស អាចមើលទិដ្ឋភាពជាក់ស្ដែងនៅតាមបង្គោលព្រំដែន របស់កម្ពុជាយើង។

ផ្លូវដែលប្រជាពលរដ្ឋនិងភ្ញៀវទេសចរ អាចធ្វើដំណើរកម្សាន្តបាននោះ រួមមានចំណុចទីតាំងស្ថិតនៅក្នុងស្រុកអូររាំង ឆ្ពោះទៅឃុំដាក់ដាំ និងពីឃុំដាក់ដាំ ឆ្ពោះទៅភ្នំណាមលៀរស្រុកពេជ្រាដា ដែលផ្លូវទាំងនោះ កម្លាំងកងវិស្វកម្មបានស្ថាបនាបានស្អាតល្អងាយស្រួលធ្វើដំណើរ៕









-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ