Connect with us

សេដ្ឋកិច្ច

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

បានផុស

នៅ

ផលិតផលកម្ពុជាច្រើនមុខត្រូវបានដាក់បង្ហាញក្នុងកម្មវិធី Thaifex Anuga Asia ២០២៥ ទទួលបានលទ្ធផលវិជ្ជមានច្រើនពីសំណាក់អ្នកទិញក្រៅប្រទេស ដោយសារគុណភាព រសជាតិ និងតម្លៃដ៏ល្អ។ វត្តមានស្តង់កម្ពុជាមួយចំនួនត្រូវបានសម្របសម្រួលយ៉ាងពិសេសពីក្រសួងពាណិជ្ជកម្មកម្ពុជា ជួយដល់ម្ចាស់អាជីវកម្មក្នុងស្រុកបញ្ចេញសក្តានុពលផលិតផលទៅកាន់អន្តរជាតិ។ រីឯក្រុមហ៊ុនមួយចំនួនទៀត ជាវស្តង់ទៅតាមទីតាំងដែលខ្លួនពេញចិត្ត ធ្វើយ៉ាងណាឱ្យបានទៅដល់ដៃគោលដៅអតិថិជនរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនខ្មែរសរុបចំនួន ១១ ដែលបានដាក់តាំងផលិតផលបង្ហាញក្នុងកម្មវិធីនេះមានដូចជា៖

១. ក្រុមហ៊ុន Ample Agro Product Co.,Ltd. ដាក់តាំងផលិតផលគ្រាប់ស្វាយចន្ទីខ្មែរ មានជាច្រើនរសជាតិ ទៅតាមតម្រូវការអ្នកទទួលទាន។

២. សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (Cambodia Pepper and Spices Federation) បង្ហាញពីរសជាតិដ៏សម្បូរបែប និងគុណភាពទទួលស្គាល់ជាលក្ខណៈអន្តរជាតិរបស់ម្រេចនិង គ្រឿងទេសរបស់ខ្មែរ។

៣. ក្រុមហ៊ុនឆេមពាន (Champion) ផលិតផលភេសជ្ជៈបង្កើតឡើងដោយកូនខ្មែរ ១០០% ជាមួយនឹងស្តង់ដា​ សុវត្ថិភាព​ ព្រមទាំងភាពទទួលស្គាល់ពីបណ្តាប្រទេសនានា។

៤. ក្រុមហ៊ុន Confirel ដាក់បង្ហាញជាផលិតផលស្ករត្នោតខ្មែរ ម្រេច និងគ្រឿងទេសជាច្រើនប្រភេទ ស្រាផ្សំពីផ្លែឈើធម្មជាតិ រួមទាំងភេសជ្ជៈបំប៉នសុខភាព ជាដើម។

៥. ក្រុមហ៊ុនផលិតឧប្បភោគបរិភោគខេត្តកំពត ង៉ូវ ហេង ដាក់តាំងនូវផលិតផលទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស និងអំបិល។ល។

៦. ក្រុមហ៊ុន IBIS RICE បង្ហាញអង្ករផ្ការំដួល អង្ករសំរូប នំដុត អាហារពេលព្រឹកផប់សរីរាង្គ សម្បូរទៅដោយសារធាតុចិញ្ចឹម និងវីតាមីន ជួយឱ្យសុខភាពកាន់តែល្អ។

៧. ក្រុមហ៊ុន Kampong Thom Rice Mill Limited ដាក់តាំងអង្ករក្រអូប អង្ករផ្កាម្លិះ និងអង្ករជាច្រើនប្រភេទទៀតរបស់ខ្មែរ។

៨. ក្រុមហ៊ុន ខ្មែរហ្វូតគ្រុប ក៏មានបង្ហាញនូវអង្ករម៉ាកក្រយ៉ា ដែលកំពុងពេញនិយមនៅលើទីផ្សារក្នុងស្រុកនិងក្រៅស្រុកផងដែរ។

៩. ក្រុមហ៊ុនអង្ករ សេកមាស ចូលរួមដាក់តាំងនូវប្រភេទអង្ករខ្មែរជាច្រើនជម្រើស ផលិតដោយកសិករខ្មែរ ផលិត និងវេចខ្ចប់ក្នុងស្រុក។

១០. ក្រុមហ៊ុននំស្រួយលីលី ក៏មានតាំងផលិតផលនំកញ្ចប់ស្រួយៗ និងផ្លែឈើសម្ងួត ជាផលិតផលរបស់ខ្មែរ ១០០% និងមានរសជាតិឆ្ងាញ់ពិសារសម្រាប់មនុស្សគ្រប់វ័យ។

១១. ក្រុមហ៊ុន Misota Food បង្ហាញពីផ្លែឈើសម្ងួតធម្មជាតិរបស់ខ្មែរ រួមទាំងផ្លែឈើស្រោបជាមួយសូកូឡា ពេញនិយមនៅកម្ពុជា ជប៉ុន កូរ៉េខាងត្បូង និង បារាំង។

យោងតាមការសាកសួររបស់អ្នកសារព័ត៌មានកម្ពុជាថ្មីទៅកាន់អ្នកតំណាងប្រចាំស្តង់ក្រុមហ៊ុននិមួយៗបានឱ្យដឹងថា ផលិតផលខ្មែរពិតជាលេចធ្លោ និងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទិញអន្តរជាតិ ដែលភាគច្រើនមកពីប្រទេសចិន អាមេរិក កូរ៉េខាងត្បូង ជាដើម។ បន្ទាប់ពីបានភ្លក់នូវផលិតផល និងស្វែងយល់ ពាណិជ្ជករអន្តរជាតិទាំងនោះ ក៏បានជួបចរចាពីលទ្ធភាពក្នុងការនាំចេញផលិតផលខ្មែរទៅកាន់ប្រទេសរបស់ពួកគេផងដែរ។

កម្មវិធី Thaifex Anuga Asia គឺជាវេទិកា ជាស្ពានចម្លងជួយដល់សហគ្រិន ម្ចាស់ក្រុមហ៊ុន ដែលមានផលិតផលពោរពេញដោយគុណភាព អនាម័យ គិតគូរពីសុខភាព និងបរិស្ថាន ឱ្យបានឈានទៅដល់ទីផ្សារអន្តរជាតិ។ ជាពិសេសផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់និងអ្នកទិញជុំវិញពិភពលោក លើកស្ទួយវិស័យចំណីអាហារនិងភេសជ្ជៈកាន់តែមានភាពប្រសើរឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី

សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ចុះហត្ថលេខា ហាមពលរដ្ឋ១២ប្រទេស មិនឲ្យចូលទឹកដី អាមេរិក

សន្តិសុខសង្គម២០ ម៉ោង មុន

ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងអ្នកបើកបររថយន្ដដែលប៉ះទង្គិចគ្នានៅផ្លូវហាណូយមកសួរនាំ

Sokha Hotels

ព័ត៌មានពេញនិយម