ជីវិតកម្សាន្ដ
វៀតណាម ប្រាប់មូលហេតុហាមចាក់បញ្ចាំងរឿង Barbie
វៀតណាមហាមចាក់បញ្ចាំងរឿង Barbie របស់ផលិតកម្ម Warner Bros នៅក្នុងប្រទេសរបស់ខ្លួន ដោយសារតែក្នុងសាច់រឿងបង្ហាញពីផែនទីដែលចិនទាមទារដែនទឹកជាឯកតោភាគី នៅសមុទ្រចិនខាងត្បូង ។

តាមពិតទៅ រឿង Barbie នឹងចាក់បញ្ចាំងនៅថ្ងៃទី២១ ខែកក្កដា ដូចសហរដ្ឋអាមេរិកដែរ ប៉ុន្តែមានឈុតឆាកមួយបង្ហាញពីខ្សែបន្ទាត់ ៩ ត្រេ រាងអក្សរ U ដែលប្រើលើផែនទីចិន ដើម្បីបង្ហាញពីការទាមទារតំបន់ដ៏ធំនៃសមុទ្រចិនខាងត្បូង និងទឹកដីដែលវៀតណាមចាត់ទុកថាជារបស់ខ្លួន ទើបគេហាមឃាត់វិញ ខណៈមកទល់ពេលនេះ ផលិតកម្ម Warner Bros ក៏មិនទាន់ឆ្លើយតបនឹងបញ្ហានេះនៅឡើយដែរ ។

សូមបញ្ជាក់ថា Barbie គឺជាភាពយន្តចុងក្រោយបង្អស់ដែលវៀតណាមហាមចាក់បញ្ចាំង ដោយសារមានឈុតឆាកបង្ហាញពីផែនទី ពាក់ព័ន្ធដែនទឹកមានជម្លោះ ខណៈកាលពីឆ្នាំ ២០២២ វៀតណាមក៏បានហាមចាក់បញ្ចាំងរឿង Unchartered របស់ក្រុមហ៊ុន Sony ផងដែរ ដោយសារតែហេតុផលដូចគ្នានេះ ៕

ប្រែសម្រួល៖ វារី
ចុចអាន៖ តួអង្គរឿង Barbie ទម្លាយការពិត ក្នុងវគ្គដោះស្បែកជើង ដែលកំពុងល្បី
ចុចអាន៖ ខ្វះខាតពណ៌ផ្កាឈូកជាសកល ក្រោយខ្សែភាពយន្ត “Barbie” ប្រើអស់ច្រើនពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២១ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


