កីឡា
ក្រោយមានរង្វាន់ផ្ទះល្វែង ឥឡូវប្រដាល់គុនខ្មែរមានរង្វាន់រថយន្តទៀត
ការប្រកួតប្រដាល់គុនខ្មែររយៈពេលពីរបីឆ្នាំចុងក្រោយនេះកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ស្របពេលម្ចាស់ឧបត្ថម្ភកម្មវិធីហ៊ានចំណាយខ្ពស់ទាំងការផ្តល់តម្លៃខ្លួនដល់កីឡាករ និងប្រាក់រង្វាន់លើកទឹកចិត្ត។

កីឡាករប្រដាល់ល្បីៗជួរមុខសព្វថ្ងៃនេះទទួលបានប្រាក់តម្លៃខ្លួនខ្ពស់ចាប់ពី៥០០ដុល្លារអាមេរិកឡើងក្នុងមួយប្រកួត ហើយរាល់ការប្រកួតដណ្តើមខ្សែក្រវាត់ក៏កាន់តែមានប្រាក់រង្វាន់ច្រើន។ កន្លងមកសង្វៀនទូរទស្សន៍ PNN បានរៀបចំការប្រកួតដែលផ្តល់ប្រាក់រង្វាន់រហូតដល់៤០លានរៀលដល់ម្ចាស់ខ្សែក្រវាត់មាស។
កាលពីធ្នូ ឆ្នាំ២០២២ សង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥បានរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់នៅខេត្តសៀមរាបដោយមានរង្វាន់ជាផ្ទះល្វែង។ ព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាននោះ ឈុត សេរីវ៉ាត់ថង បានក្លាយជាម្ចាស់ផ្ទះល្វែង និងខ្សែក្រវាត់ បន្ទាប់ពីបានយកឈ្នះលើកីឡាករ ឃីម បូរ៉ា ដែលបានចំណាត់ថ្នាក់លេខ២ទទួលបានដីឡូត៍មួយប្លង់ (១០x២០ម៉ែត្រ)។

កាលពីខែមីនា ប៉ឹត សង្ឃឹម បានឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC Kun Khmer នៅសង្វៀនទូរទស្សន៍ថោនដោយទទួលបានប្រាក់រង្វាន់៤៨លានរៀល។
បន្ទាប់មកនៅខែមិថុនាកន្លងទៅ លោកស្រី ទ្រី ដាណា បានរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់ដោយកីឡាករ ឈុត សេរីវ៉ាន់ថង បានឈ្នះខ្សែក្រវាត់មរតកគុនខ្មែរ និងទទួលបានប្រាក់រង្វាន់៤០លានរៀល ព្រមទាំងមានខ្សែកមាស២តម្លឹងថែមទៀត។
អ្វីដែលកាន់តែធ្វើឲ្យមានការចាប់អារម្មណ៍នាពេលគឺមានការលេចឮមកថា គ្រោងមានព្រឹត្តិការណ៍ប្រកួត Kun Khmer All Star វគ្គ៨នៅរាជធានីភ្នំពេញដែលមានម្ចាស់ឧបត្ថម្ភគ្រោងដាក់រថយន្តមួយគ្រឿងជារង្វាន់ទៀត។

អ្នកគាំទ្រធ្លាប់តែឃើញព័ត៌មានព្រឹត្តិការណ៍ប្រកួតប្រដាល់នៅប្រទេសថៃដែលមានរង្វាន់រថយន្តកន្លងមក ប៉ុន្តែពេលនេះគ្រោងមានរង្វាន់រថយន្តសម្រាប់ការប្រកួតប្រដាល់គុនខ្មែរដែលនេះជាការលើកទឹកចិត្តដ៏សំខាន់បំផុតដល់អ្នកប្រដាល់គុនខ្មែរ។ សព្វថ្ងៃនេះ កីឡាករប្រដាល់គុនខ្មែរមានជីវភាពធូរធារ និងមានរថយន្តផ្ទាល់ខ្លួនជិះទៅប្រកួតទៀតផង។
ក្នុងរយៈពេលប្រមាណ២ឆ្នាំចុងក្រោយនេះអាចចាត់ទុកជាយុគសម័យមាសសម្រាប់កីឡាប្រដាល់គុនខ្មែរ បន្ទាប់ពីកីឡាករល្បីៗមួយចំនួនទទួលបានជោគជ័យ និងបានផ្សព្វផ្សាយគុនខ្មែរឲ្យពិភពលោកបានស្គាល់។ ជាពិសេសគុនខ្មែរត្រូវបានដាក់ចូលក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ហើយសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិបានពង្រីកសមាជិកកាន់តែច្រើននៅលើពិភពលោក៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


