Connect with us

កីឡា

ខ្វះ១សប្ដាហ៍ទៀត ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តរកឃើញក្រុមឡើងវគ្គ៨ក្រុមចុងក្រោយ

បានផុស

នៅ

ក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ បានឡើងវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣/២០២៤ ក្រោយយកឈ្នះក្រុមឈើតុំ-ខេត្តពោធិ៍សាត់ ដោយ​លទ្ធផល​ ៣-១ កាលពីម្សិលមិញ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមឈើតុំ រួមជាមួយក្រុមយុវជនខេត្តបាត់ដំបង និងក្រុមអធិរាជដំរីឦសាន ខេត្តរតនគិរី ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតចុងក្រោយតាមពូលរបស់​រៀងៗខ្លួន ដើម្បីកំណត់ជោគវាសនាបានឡើងវគ្គបន្ដឬក៏អត់។

សម្រាប់ការប្រកួតបញ្ចប់ពូល គ របស់ខេត្តបន្ទាយមានជ័យ គឺបានបន្ដយកឈ្នះក្រុមម្ចាស់ផ្ទះឈើតុំ-ខេត្តពោធិ៍សាត់ ៣-១ បន្ទាប់ពីឈ្នះ ៣-២ លើទឹកដីខ្លួន កាលពីជើងទី១។ ជ័យជម្នះនេះ បានធ្វើឲ្យខេត្តបន្ទាយមានជ័យ ធានាកៅអីវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីឆ្លងកាត់ ៨ប្រកួត ឈ្នះ៥ និងចាញ់ ៣ប្រកួត រកបាន ១៥ពិន្ទុ។ រីឯក្រុមឈើតុំ-ខេត្តពោធិ៍សាត់ បន្ដឈរលេខ២ មាន ១២ពិន្ទុ នាំមុខគូប្រជែង ខេត្តបាត់ដំបង ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីយុវជនខេត្តបាត់ដំបង ប្រកួតស្មើខេត្តឧត្ដរមានជ័យ ១-១ កាលពីម្សិលមិញ ។ 

បច្ចុប្បន្នយុវជនខេត្តបាត់ដំបង មាន ១១ពិន្ទុឈរលេខរៀងទី៣ តែនៅសល់ ១ប្រកួតក្នុងដៃ ដូចក្រុមឈើតុំ-ខេត្តពោធិ៍សាត់ដែរ។ តាមរយៈនេះ ក្រុមទាំងពីរ ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលរៀងៗខ្លួនសប្ដាហ៍ក្រោយ ដើម្បីកំណត់ថា តើក្រុមណា នឹងត្រូវឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ជាមួយខេត្តបន្ទាយមានជ័យ។ 

ដោយឡែកពូល ឃ វិញ ក្រុមអធិរាជដំរីឦសាន ខេត្តរតនគិរី ក៏មិនខុសពីក្រុមឈើតុំ-ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងដែរ បន្ទាប់ពីពួកគេបានយកឈ្នះក្រុមម្ចាស់ផ្ទះព្រះវិហារ ២-១ កាលពីល្ងាចថ្ងៃទី៣០ ខែសីហាម្សិលមិញ បានធ្វើឲ្យពួកគេ មានក្ដីសង្ឃឹមក្នុងការប្រជែងកៅអីវគ្គបន្ដ។ ជ័យជម្នះនេះ ធ្វើឲ្យអធិរាជដំរីឦសាន ខេត្តរតនគិរី បន្ដឈរលេខ៣ បណ្ដោះអាសន្នក្នុងពូល ឃ តែមាន ១៣ពិន្ទុស្មើក្រុមសៀមរាប ដែលឈរលេខរៀងទី២។ 

ខណៈខេត្តសៀមរាប បានអស់ការប្រកួតទៅហើយ នៅឡើយក្រុមអធិរាជដំរីឦសាន ខេត្តរតនគិរី ដែលនៅសល់ ១ប្រកួតទៀត។ ដូច្នេះការប្រកួតចុងក្រោយ ពួកគេត្រូវការតែ ១ពិន្ទុប៉ុណ្ណោះ ដើម្បីទម្លាក់ខេត្តសៀមរាប ហើយឡើងទៅវគ្គបន្ត។

គិតមកទល់ពេលនេះ មាន​៦ក្រុមហើយបានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ​ថ្នាក់​ខេត្ត​រួមមាន៖

  • ពូល (ក). ភ្នំពេញហ្គាឡាក់ស៊ី និង ខេត្តព្រះសីហនុ
  • ពូល (ខ). ខេត្តត្បូងឃ្មុំ និង​ ខេត្តកំពង់ចាម 
  • ពូល (គ). ខេត្តបន្ទាយមានជ័យ
  • ពូល (ឃ). ខេត្តកំពង់ធំ

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៧ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៧ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៧ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម