ព័ត៌មានជាតិ
ខេត្តកណ្តាលជាប់ដងទន្លេ មានកោះសរុប ២៥ ស្គាល់ឈ្មោះកោះណាខ្លះ?
ខេត្តកណ្ដាលមានភូមិសាស្រ្តហ៊ុំព័ទ្ធរាជធានីភ្នំពេញ។ ដោយសារមានទីតាំងជាប់ដងទន្លេ សំបូរដំណាំដាំដុះជាពិសេសបន្លែបង្ការ ខេត្តកណ្តាលដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញក៏មានកោះធម្មជាតិមួយចំនួន ដុះលាតសន្ធឹងតាមបណ្ដោយដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។

លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាលបានឲ្យកម្ពុជាថ្មីដឹងថា ខេត្តកណ្ដាលមានកោះសរុបចំនួន ២៥។ ជាមួយចំនួនកោះជាច្រើន បើតាមមន្រ្តីខេត្តរូបនេះមានកោះមួយចំនួនក៏មិនទាន់បានកំណត់ឈ្មោះហៅជាផ្លូវការនោះដែរ។
លោកអភិបាលរងខេត្តកណ្តាលលើកពីបណ្តាកោះស្ថិតនៅនៅក្នុងខេត្តកណ្តាល។ ដូចជានៅមេគង្គលើមានកោះឧកញ៉ាតី កោះតាង កោះខ្សាច់ និងកោះចិន។ មេគង្គក្រោមមាន កោះមាស កោះតេជោ កោះចំរើន កោះកន្ធាយ កោះស្នេហ៍ កោះទឹកឃ្លាំង និងកោះមួយចំនួនទៀតមិនទាន់មានឈ្មោះ។

តាមដងទន្លេបាសាក់មានកោះអន្លង់ចិន កោះគរ កោះខ្សាច់ទន្លា កោះថ្មី កោះឈើខ្មៅ កោះហ៊ីង កោះវាំងកែវអណ្តែត កោះសង្សារ កោះកែត។ តាមដងទន្លេសាប មានកោះចិន។
ខេត្តកណ្តាលបែងចែកតំបន់រដ្ឋបាលគ្រប់គ្រងមាន ១០ ស្រុក ៣ ក្រុង (ទើបបង្កើតថ្មីចំនួនពីរទៀតគឺក្រុងអរិយក្សត្រ និងក្រុងសំពៅពូន) មាន១០១ ឃុំ ២៦ សង្កាត់ និង ១ ០១០ ភូមិ ជាមួយចំនួនប្រជាពលរដ្ឋរស់នៅប្រមាណ ១ លាន ៣ សែននាក់៕ GDP សម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ ២០២២ មានចំនួន ២ ០៦៤ ដុល្លារ ខណៈអត្រាភាពក្រីក្រពលរដ្ឋមានត្រឹម ៣.៦៨ %៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ