ជីវិតកម្សាន្ដ
សារ៉ាវីតា ត្រូវអ្នកគាំទ្រនៅកំពង់ឆ្នាំងទាញដៃដួលអុកគូទលើឆាក
តារាចម្រៀងវ័យក្មេង និងជាអតីតបេក្ខនារីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក កញ្ញា សុខ សារ៉ាវីតា ថ្មីៗនេះបានលេចវត្តមានច្រៀងនៅលើឆាកប្រគុំតន្រ្តីមួយនាទឹកដីខេត្តកំពង់ឆ្នាំង ។ វត្តមានរបស់ស្រីស្អាត សារ៉ាវីតា ទទួលបានការគាំទ្រច្រើនពីសំណាក់ Fan Fan របស់នាងនៅទីនោះ។

ជាងនេះ រឿងដែលបានធ្វើឲ្យគេចាប់អារម្មណ៍ និងភ្ញាក់ផ្អើលថែមទៀតអំឡុងពេលកញ្ញា សុខ សារ៉ាវីតា ច្រៀងចប់ភ្លាមរូបគេក៏បានលូកដៃចាប់ជាមួយអ្នកគាំទ្រ ប៉ុន្តែពេលនោះស្រាប់តែ សារ៉ាវីតា ត្រូវ Fan Fan ទាញដៃដួលអុកគូទនៅលើឆាកតន្ត្រី ហើយភ្លាមៗ នោះក៏ត្រូវបានពិធីករ និងអ្នកសិល្បៈដូចគ្នាជួយលើកឡើងវិញ។

កញ្ញា សុខ សារ៉ាវីតា បានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនទៅកាន់អ្នកគាំទ្រថា ពិតជាអរគុណ បងប្អូនខេត្តកំពង់ឆ្នាំងសម្រាប់ការគាំទ្រមកកាន់ វីតា ស្រឡាញ់គាំទ្រចាប់ដៃបានតែកុំទាញ វីតា ទម្លាក់ឆាកផ្ងារជើងអ៊ីចឹងណា អ៊ីចឹង វីតា ឈប់ស្រឡាញ់ ហើយវ៉ៃឲ្យបែកគូទម្តង អរគុណវេហា នឹងបងពិធីករដែលជួយលើក។

ដោយឡែកសម្រាប់លោក ណុប បាយ៉ារិទ្ធ ដែលជាតារាចម្រៀងរៀមច្បង និងគ្រូបង្វឹកបានបញ្ចេញមតិលក្ខណៈលេងសើចដោយចំអន់ថា អត់ទាន់ដឹងកូនប្រសារខ្ញុំទេណុង លេងstyle អ្នកចម្រៀងម៉ាឡេស៊ី ហ្វេនទាញដួលដែរណុងឥឡូវហើយ។ ជាមួយគ្នានេះដែរក៏មានអ្នកគាំទ្របានបញ្ចេញមតិហូរហែបែបលេងសើច ចំពោះ សុខ សារ៉ាវីតា ដែរ៕

អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


