កីឡា
យុវជនព្រះខ័នរាជស្វាយរៀង ប៉ះ យុវជនសាមគ្គី វគ្គផ្តាច់ព្រ័ត្រពានស្វាយរៀងខាប់U18
ក្រុមបាល់ទាត់យុវជនព្រះខ័នរាជស្វាយរៀងU18 បានឡើងវគ្គផ្តាច់ព្រ័ត្រជើងឯកស្វាយរៀងខាប់អាយុក្រោម១៨ឆ្នាំ ឆ្នាំ២០២៣ បន្ទាប់ពីបានយកឈ្នះ សសយក ស្រុកកំពង់រោទិ៍ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រុមយុវជនព្រះខ័នរាជស្វាយរៀងធ្វើបានយ៉ាងល្អនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយបានលត់ក្រុម សសយក ស្រុកកំពង់រោទិ៍ ដោយលទ្ធផលតដៃមិនរួច ៤-០ នៅកីឡដ្ឋានខេត្តស្វាយរៀងកាលពីរសៀលថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
៤គ្រាប់របស់ព្រះខ័នរាជស្វាយរៀង U18 រកបានដោយកីឡាករ ស្តើង បញ្ញាសុភក្ត្រា ២គ្រាប់នៅនាទី៦២ និង ៨៨ ហើយកីឡាករ សុខ ស៊ីណេ រកបា១គ្រាប់នៅនាទី៥២ និងកីឡាករ ពៅ បញ្ញា រកបាន១គ្រាប់នៅនាទី៧២។

តាមរយៈជ័យជម្នះនេះ ក្រុមយុវជនព្រះខ័នរាជស្វាយរៀងបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជួបក្រុមយុវជនសាមគ្គីដែលបានឡើងវគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។ តាមពិតទៅ ក្រុមយុវជនសាមគ្គី ត្រូវប្រកួតជាមួយក្រុម សសយក ស្រុកស្វាយទាប នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែដោយសារខុសលក្ខន្តិកៈគឺមានកីឡាករលើសអាយុទើបត្រូវបានគណៈកម្មការរៀបចំការប្រកួតសម្រេចឲ្យចាញ់ដោយស្វ័យប្រវត្តិ ហើយក្រុមយុវជនសាមគ្គីបានឡើងវគ្គផ្តាច់ព្រ័ត្រដោយមិនចំណាយកម្លាំង។
ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង ក្រុមយុវជនព្រះខ័នរាជស្វាយរៀង និង យុវជនសាមគ្គី នឹងធ្វើចុងសប្តាហ៍នេះនៅកីឡដ្ឋានខេត្តស្វាយរៀង៕






អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


