កីឡា
កម្មវិធី «ច្រៀងចម្រៀងជាតិផ្ដល់កម្លាំងចិត្តវីរកងទ័ពជួរមុខ» ១៩ ខែកក្កដា ២០២៥ មានការប្រកួតបាល់ទាត់រហូតដល់ ៤គូ
ព្រឹត្តិការណ៍សប្បុរសធម៌ «តស់! យើងទៅច្រៀងចម្រៀងជាតិផ្ដល់កម្លាំងចិត្តវីរកងទ័ពជួរមុខ» ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដែលនឹងធ្វើឡើងក្នុងពហុកីឡដ្ឋានជាតិ នេះមានការប្រកួតបាល់ទាត់មិត្តភាពរហូតដល់ទៅ ៤គូឯណោះជាការកម្សាន្តសប្បាយជូនអ្នកចូលរួម។

កម្មវិធីថ្ងៃទី១៩ កក្ដដា ២០២៥
ការប្រកួតបាល់ទាត់ដើម្បីគៀងគររកមូលនិធិគាំទ្រវីរកងទ័ពជួរមុខ ដែលរៀបចំឡើងដោយក្រុមបាល់ទាត់តារាកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោមប្រធានបទ «តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» មានចំនួន ៨ក្រុមចូលរួមប្រកួត។ អ្វីដែលពិសេសទៀតនោះក៏មានការចូលរួមច្រៀងចម្រៀងរួមគ្នាបង្ហាញពីស្មារតីស្នេហាជាតិ ជាច្រើនបទជាមួយតារាចម្រៀងល្បីៗនៅកម្ពុជាផងដែរ។

កម្មវិធីថ្ងៃទី១៩ កក្ដដា ២០២៥
សម្រាប់កម្មវិធីប្រកួតបាល់ទាត់ដើម្បីគៀងគររកមូលនិធិគាំទ្រវីរកងទ័ពជួរមុខ ដែលរៀបចំឡើងដើម្បីបង្ហាញអំពីស្មារតីសាមគ្គីភាពជាតិខ្មែរក្នុងនាមជាប្រជាជនជាខឿនជួរក្រោយជួយគាំទ្រដល់កងទ័ពជួរមុខ ព្រមទាំងបង្ហាញអំពីស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជាស្ថិតនៅជាអមតៈ។

កម្មវិធីថ្ងៃទី១៩ កក្ដដា ២០២៥
ដើម្បីសម្តែងនូវការគាំទ្រដល់វីរភាពរបស់កងទ័ពកម្ពុជាក៏ដូចជាការគាំទ្រដល់កីឡាបាល់ទាត់ជាតិ សូមអញ្ជើញប្រជាពលរដ្ឋទាំងអស់ចូលរួមទស្សនា និងទិញអាវយឺតដ៏ស្រស់ស្អាតក្នុងតម្លៃត្រឹមតែ ២០,០០០ រៀលប៉ុណ្ណោះ សម្រាប់កម្មវិធីប្រកួតនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ។ ថវិកាទទួលបានពីការលក់អាវយឺតនឹងត្រូវយកទៅបរិច្ចាគជូនដល់កងទ័ពខ្មែរជួរមុខដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនជាប់ប្រទេសថៃ ដើម្បីការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីថ្ងៃទី១៩ កក្ដដា ២០២៥
បញ្ជាក់ដែរថា ព្រឹត្តិការណ៍សប្បុរសធម៌ «តស់! យើងទៅច្រៀងចម្រៀងជាតិផ្ដល់កម្លាំងចិត្តវីរកងទ័ពជួរមុខ» នឹងចាប់ផ្ដើមដំណើរការកម្មវិធីពីម៉ោង ២រសៀលតទៅដោយមានកម្មវិធីកម្សន្ត និងការប្រកួតបាល់ទាត់រហូតដល់ទៅ ៤គូឯណោះ។ការប្រកួតបាល់ទាត់គូទី១ គឺចាប់ពីម៉ោង ៣កន្លះតទៅ។
គូទី១ ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ប៉ះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA)
ទី២ ក្រុមបាល់ទាត់ Vlogger All Star ប៉ះ សម្ព័ន្ធយុវជនបូជាការពារយុត្តិធម៌
ទី៣ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ប៉ះ ផ្ការីកគ្រប់រដូវ
ទី៤ ក្រុមបាល់ទាត់ ស.ស.យ.ក អលស្តារ ប៉ះ ក្រុមបាល់ទាត់តារាកម្ពុជា៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


