កីឡា
ក្រុមនារី ហ្គាំ មានសមាជិកលេងនៅក្រៅប្រទេសច្រើននាក់ ត្រៀមប៉ះ នារីកម្ពុជា
ក្រុមបាល់ទាត់ជម្រើសជាតិនារី ហ្គាំ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី ២១ ខែមិថុនា ដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិនារី កម្ពុជា នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្រុមនារី ហ្គាំ អាចត្រូវបានចាត់ទុកជាក្រុមដែលមានកម្រិតសមត្ថភាព និងបទពិសោធខ្ពស់ជាង ក្រុមនារី កម្ពុជា ដោយផ្អែកលើស្ថិតិប្រកួត និងតារាងចំណាត់ថ្នាក់។ បច្ចុប្បន្ន ពួកគេស្ថិតនៅចំណាត់ថ្នាក់លេខ ៩៧ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA Women Ranking។ ពួកគេធ្លាប់ឡើងខ្ពស់បំផុតគឺលេខ ៦៦ កាលពីខែកក្កដា ឆ្នាំ ២០០៣ និងធ្លាក់ដល់កម្រិតទាបបំផុតគឺលេខ ១០១ កាលពីខែមីនា ឆ្នាំ២០២៤។
ចំណែក ក្រុមនារីកម្ពុជា ស្ថិតនៅលេខ ១១៨ ហើយធ្លាប់ឡើងខ្ពស់បំផុតដល់លេខ ១១៥ កាលពីខែមីនា ឆ្នាំ ២០២៤ និងធ្លាប់ធ្លាក់ទាបបំផុតគឺលេខ ១២០ កាលពីខែសីហា ឆ្នាំ ២០២២។
ក្រុមនារី ហ្គាំ មានបទពិសោធច្រើនក្នុងការរប្រកួតពានរង្វាន់អន្តរជាតិទាំងកម្រិតតំបន់ អាស៊ី និងពិភពលោកតាំងពីឆ្នាំ១៩៩៧មកម្ល៉េះ ខណៈក្រុមនារីកម្ពុជាទើបមានក្រុមចូលរួមប្រកួតពានអន្តរជាតតិកាលពីប៉ុន្មានឆ្នាំមុនប៉ុណ្ណោះ។

ក្រុមនារី ហ្គាំ ក៏មានសមាជិកមកពីក្រៅប្រទេសច្រើននាក់ដែលបានក្លាយជាកម្លាំងដ៏សំខាន់ជួយឲ្យពួកគេមានភាពរឹងមាំ។ សម្រាប់ការប្រកួតមិត្តភាពជាមួយកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនានេះ មិនត្រូវបានបង្ហាញបញ្ជីឈ្មោះទាំងស្រុងទេ ប៉ុន្តែបើផ្អែកតាមបញ្ជីឈ្មោះចុងក្រោយ កាលពីឆ្នាំ២០២៤ គឺពួកគេមានកីឡាការិនីមកពីក្រៅប្រទេសច្រើននាក់។

សមាជិកត្រូវបានកោះហៅមកពីសហរដ្ឋអាមេរិកមាន កីឡាការិនី Kaia Villanueva ជាខ្សែបម្រើ អាយុ ១៨ ឆ្នាំ លេងនៅក្រុម Troy Warriors ។ កីឡាការិនី Jenae Perez ជាខ្សែបម្រើ អាយុ ២២ ឆ្នាំ លេងនៅក្រុម Cal State Fullerton Titans ។ កីឡាការិនី Mariana Gomez ជាខ្សែការពារ អាយុ ១៧ ឆ្នាំ លេងនៅក្លិប Polytechnic Panthers និង កីឡាការិនី Salora La Rosa ជាខ្សែបម្រើ អាយុ ២០ ឆ្នាំលេងនៅក្រុម Whittier Poets របស់សហរដ្ឋអាមេរិក។

ជាមួយគ្នានេះ កីឡាការិនី Jenna Merrill ជាខ្សែបម្រើមានបទពិសោធច្រើនគឺ អាយុ ៣៣ ឆ្នាំ លេងនៅក្រុម Stallion Laguna ប្រទេសហ្វីលីពីន និងកីឡាការិនី Rebeca Bartosh ជាខ្សែបម្រើ អាយុ ២៤ ឆ្នាំ លេងនៅប្រទេសអ៉ីតាលី។

ទោះបីជាយ៉ាងណា មានសមាជិកជាច្រើននាក់ទៀតមិនត្រូវបានបង្ហាញច្បាស់លាស់ឡើយទាំងអាយុ ក្លិប និងលេងនៅឯណា៕
អត្ថបទ៖ វីរបុត្រ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


