ជីវិតកម្សាន្ដ
ញាក់សាច់! កុយ អេនណា ចេញប្លង់ស្រើបស្រាលថតជាមួយសត្វពស់ត្រៀមស្វាគមន៍ឆ្នាំថ្មី
ទស្សនិកជន និងអ្នកនិយមប្រើប្រាស់បណ្តាញហ្វេសប៊ុកផ្ទុះការចាប់អារម្មណ៍ហើយបន្តការស៊ែរចែកចាយនៅលើបណ្តាញសង្គមបន្ទាប់ពីឃើញសកម្មភាពថតស្រើបស្រាលប្រឡែងលេងជាមួយសត្វពស់ពីសំណាក់បវរកញ្ញា កុយ អេនណា ។

តាមរយ:រូបភាព និងវីដេអូដែលត្រូវបានបង្ហោះចែករំលែកនៅលើបណ្តាញសង្គមនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ គេឃើញកញ្ញា កុយ អេនណា បវរកញ្ញាលំដាប់រងទី១ ក្នុងកម្មវិធី Miss Grand Cambodia2023 បានចាប់សត្វពស់មកថតដោយមិនមានភាពភ័យក្លាចឡើយ។ ក្នុងសកម្មភាពនេះដែរសម្រាប់ កុយ អេនណា ហាក់មានភាពក្លាហានជាមួយការសម្ញែងសម្រស់ដ៏សិចស៊ីស្រឡូនទៀតផង។

កុយ អេនណា បានបង្ហោះភ្ជាប់ខ្លឹមសារថា“តិចច្រឡំថតរឿងចៅពស់កេងកង……ចាស់ៗពីដើមនិយាយថា យល់សប្តិឃើញពស់ជិតដល់គូរ ដល់ព្រឹកឡើងគូរមករកមែន ?”។ ឃើញដូច្នេះមានអ្នកគាំទ្រខ្លះបានសរសើរពីភាពក្លានហានរបស់នាង ដែលហ៊ានថតលក្ខណ:សិចស៊ីប្រឡែងលេងជាមួយសត្វពស់ដោយមិនខ្លាច។
យ៉ាងណាជាមួយគ្នានេះមានការលើកឡើងទៀតថា កុយ អេនណា បញ្ចេញរូបសម្រាប់បិទឆ្នាំចាស់ស្អាតណាស់កាន់តែហឹរកាន់តែជឿជាក់។

គួរកត់សម្គាល់ថា បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីវិស័យបវរកញ្ញាស្រីស្អាត កុយ អេនណា គឺមានឱកាសច្រើនដោយលេចវត្តមាននៅតាមបណ្តាកម្មវិធីតូចធំនានាបន្តបន្ទាប់ ខណ:ដែលរូបសម្រស់របស់នាងនៅតែស្រស់ស្អាតសម្រាប់អ្នកគាំទ្រ៕
អត្ថបទ៖ ចាន់រ៉ា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១៥ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៨ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស