ជីវិតកម្សាន្ដ
ជិតដល់ថ្ងៃផ្ទេរមកុដ កុយ អេនណា ថា ស្គាល់ច្បាស់គ្រប់យ៉ាងអ្វីដែលហៅថា “បវរកញ្ញា”
បវរកញ្ញាលំដាប់រងទី១ ក្នុងកម្មវិធី Miss Grand Cambodia 2023 កញ្ញា កុយ អេនណា ត្រូវបានទស្សនិកជនមើលឃើញថា នាងជាតារាស្រីម្នាក់ដែលចូលចិត្តតុបតែងខ្លួនថតសិចស៊ីបញ្ចេញសាច់ខ្ចី ជើងដ៏ស្រឡូន ទាក់ភ្នែកអ្នកគាំទ្រ និងរាយមន្តស្នេហ៍ដល់បុរសៗមួយចំនួន។

ទោះបីយ៉ាងណា កុយ អេនណា ក៏ជាបវរកញ្ញាដែលមានភាពលេចធ្លោ និងទទួលបានការគាំទ្រច្រើនពីមហាជពិសេសមិត្តៗយុវវ័យផងដែរ។ ម្យ៉ាងទៀតថ្វីត្បិតពេលនេះ កុយ អេនណា បានត្រៀមខ្លួនដើម្បីផ្ទេរមកុដឲ្យអ្នកថ្មីក៏ដោយ តែនាងនៅតែរក្សាបានប្រជាប្រិយភាពពីអ្នកគាំទ្រ។
អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ថែមទៀត អេនណា បានចាត់ទុកថា ក្រោយក្លាយជាម្ចាស់មកុដរងទី១ ក្នុងកម្មវិធី Miss Grand Cambodia 2023 គឺធ្វើឲ្យនាងស្គាល់ច្បាស់គ្រប់យ៉ាងនូវអ្វីដែលហៅថា “បវរកញ្ញា”។ នាងបញ្ជាក់ថា សម្រាប់ខ្លួននាងបានត្រៀមខ្លួនជាស្រេចដើម្បីផ្ទេរមកុដដ៏អស្ចារ្យនេះទៅដល់អ្នកថ្មីដែលជាអ្នកបន្តវេន។

ស្រីស្អាត កុយ អេនណា បានលើកឡើងថា «មកុដដ៏អស្ចារ្យមួយនេះនឹងត្រូវបានកន្លងផុតពីដៃរបស់នាងខ្ញុំ ប៉ុន្តែវាបានបន្សល់ទុកនូវស្រមោលដែលនាងខ្ញុំចងចាំក្នុងចិត្តជានិច្ច។ អ្នកបានធ្វើឲ្យខ្ញុំស្គាល់ច្បាស់គ្រប់យ៉ាងនូវអ្វីដែលហៅថា “បវរកញ្ញា” ។

ជាការកត់សម្គាល់បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីនៅលើវិស័យបវរកញ្ញាស្រីស្អាត កុយ អេនណា គឺមានឱកាសច្រើនដោយលេចវត្តមាននៅតាមបណ្ដាកម្មវិធីតូចធំនានាបន្តបន្ទាប់ ខណៈដែលរូបសម្រស់របស់នាងគឺនៅតែស្រស់ស្អាតសម្រាប់អ្នកគាំទ្រ។ ម្យ៉ាងទៀតអ្វីដែលកាន់តែចាប់បវរកញ្ញារូបនេះជារឿយៗតែងតែផ្លាស់ប្ដូរស្តាយតុបតែងខ្លួនសិចស៊ី ១៨០ដឺក្រេ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


